ខ្មែរប៉ុស្ដិ៍ Close

របៀបធ្វើ «មឹកអាំងពិសេស»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៩ កីឡា - សុខភាព 159

ថ្ងៃនេះ ខ្មែរប៉ុស្ដិ៍ សូមលើកយកវិធីធ្វើ «មឹកអាំងពិសេស» មកចែកជូនប្រិយមិត្ត ដើម្បីរៀនធ្វើសម្រាប់ពិធីជួបជុំក្នុងគ្រួសារ មិត្តភក្ដិ ឬអាហារពេលល្ងាចនាថ្ងៃនេះ។

គ្រឿងផ្សំ

  • មឹក
  • ជីរវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ( ហាន់តូចៗ )
  • ទឹកម្ទេស
  • ម្ទេស ខ្ទឹមក្រហម ខ្ទឹមស បុកអោយម៉ត់
  • ក្រូចឆ្មារ
  • ខ្ញី
  • ម្សៅស៊ុប អំបិល ទឹកត្រី និង ស្ករត្នោត។

វិធីធ្វើ

  • ដំបូងត្រូវយកមឹកទៅលាងឲ្យជ្រះរំអិល រួចដកឆ្អឹងនឹងសម្អាតពោះរបស់វាឲ្យស្អាត។
  • យកខ្ទឹមស ខ្ទឹមក្រហម ខ្ញី និងម្ទេសបុកឲ្យម៉ដ្ឋ រួចយកទៅប្រឡាក់ជាមួយមឹក។
  • រួចដាក់ ម្សៅស៊ុប អំបិល ទឹកត្រី និងស្ករត្នោត ឲ្យចូលជាតិជាមួយសាច់មឹក ដោយផ្អាប់វាទុកកន្លះម៉ោង។ បន្ទាប់ មកយកមកដោតចង្កាក់អាំងដោយប្រើភ្លើងតិចៗ អោយវាឆ្អិនល្មម រួចជាការស្រេច ។

វិធីធ្វើទឹកជ្រលក់

យក ទឹកម្ទេស ខ្ទឹមស ខ្ទឹមក្រហម ក្រូចឆ្មារ ទឹកត្រី ម្សៅស៊ុប ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម និង ម្ទេស លាយចូលគ្នាអោយ សព្វ រួចភ្លក់មើលអោយល្មម ឲ្យមានរសជាតិជូរអែម ហើយហឹរបន្តិច រួចជាការស្រេច៕

អត្ថបទទាក់ទង