ខ្មែរប៉ុស្ដិ៍ Close

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ជាស្ពានផ្សាភ្ជាប់និស្ស័យរវាងកម្ពុជា និងថៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 73
ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ជាស្ពានផ្សាភ្ជាប់និស្ស័យរវាងកម្ពុជា និងថៃ ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ជាស្ពានផ្សាភ្ជាប់និស្ស័យរវាងកម្ពុជា និងថៃ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ពាននេះ គឺជាការបើកនូវទំព័រប្រវត្តិសាស្រ្តថ្មី រវាងប្រទេសទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ហើយដែលប្រទេសទាំងពីរបានប្រសិទ្ធនាមឈ្មោះស្ពាននេះថាជា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវ ពិសេសផ្សាភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរផងដែរ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកនិង លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ អញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ច្រកព្រំដែនស្ទឹងបត់-បានណងអៀន)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលថៃប្រមាណ ១៩លានដុល្លារ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករផ្សេងៗ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ស្ពាននេះជាស្ពានធំទី១ ដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១ ស្ពានមានប្រវែង ៦២០ម៉ែត្រ ទទឺង ១៧ម៉ែត្រដោយនៅផ្នែកខាងកម្ពុជាមានប្រវែង ២១៥ ម៉ែត្រ នៅផ្នែកខាងថៃមានប្រវែង ៤០៥ម៉ែត្រ៕

អត្ថបទទាក់ទង