ខ្មែរប៉ុស្ដិ៍ Close

ថៃ ជូនដំណឹងពីការផ្អាកចេញ-ចូល នៅតាមច្រកទ្វារអន្ដរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីទប់ស្កាត់ការឆ្លង COVID-19

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 47
ថៃ ជូនដំណឹងពីការផ្អាកចេញ-ចូល នៅតាមច្រកទ្វារអន្ដរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 ថៃ ជូនដំណឹងពីការផ្អាកចេញ-ចូល នៅតាមច្រកទ្វារអន្ដរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីទប់ស្កាត់ការឆ្លង COVID-19

ដោយមើលឃើញការរាតត្បាតរោគឆ្លង COVID-19 ដែលបង្កឲ្យមានប៉ះពាល់យ៉ាងខ្លាំង, ប្រទេសថៃបានជូនដំណឹងមកកម្ពុជា អំពីការផ្អាកចេញ-ចូល នៅតាមច្រកទ្វារអន្ដរជាតិឆងចម ស្រុកកាប់ជើង ខេត្តសុរិន្ទ-អូរស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ ដ៏កាចសាហាវមួយនេះ។

ក្នុងលិខិតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមើលឃើញ ការរាតត្បាតរោគឆ្លង COVID-19 ដែលបង្កឲ្យមានប៉ះពាល់យ៉ាងខ្លាំង តាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ស្ដីអំពីការឆ្លង របស់មេរោគ COVID-19 ដែលបង្កឲ្យមានគ្រោះថ្នាក់ នៅក្នុងខេត្តសុរិន្ទ។ ដូចនេះ ដើម្បីទប់ស្កាត់រោគឆ្លង ឲ្យមានប្រសិទ្ធិភាព ខេត្តសុរិន្ទ មានសេចក្ដីចាំបាច់ ដើម្បីកាត់ផ្ដាច់ការរាតត្បាតជំងឺ COVID-19 កុំឲ្យឆ្លងពីកន្លែងមួយទៅកន្លែងមួយ»

ក្នុងលិខិតបានបន្ថែមទៀតថា «ដូចនេះ គណៈកម្មការទប់ស្កាត់ជំងឺឆ្លង របស់ខេត្តសុរិន្ទ និងស្ថាប័នពាក់ព័ន្ធ បានសម្រេចផ្អាកការចេញចូល របស់មនុស្ស យានយន្ដ និងទំនិញ នៅច្រកទ្វារអន្ដរជាតិឆងចម ស្រុកកាប់ជើង ខេត្តសុរិន្ទ-អូរស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ»

ខាងក្រោមនេះ ជាលិខិត របស់លោក កៃសន កងឆ្លាត អភិបាលខេត្ដសុរិន្ទ៖

Fresh News

អត្ថបទទាក់ទង