ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រ​ យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 69
ព្រះមហាក្សត្រ​ យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម ព្រះមហាក្សត្រ​ យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា យាងទៅកាន់ប្រទេសវៀតណាម។

យោងតាមព្រះរាជសារផ្ញើជូនជនរួមជាតិនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ អង្គព្រះមហាក្សត្រខ្មែរបានមានព្រះរាជបន្ទូលបញ្ជាក់ថា ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គនៅប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃ (១៩-២០-២១ ខែធ្នូ ឆ្នាំ២០១៨) ហើយព្រះអង្គនឹងយាងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដាណាងផងដែរ។ ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គទៅកាន់ប្រទេសវៀតណាមនាពេលនេះ គឺជាព្រះរាជដំណើរដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយព្រះពរសូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

អត្ថបទទាក់ទង