ខ្មែរប៉ុស្ដិ៍ Close

សន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាទាក់ទាញវិនិយោគពីបរទេស

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 61
សន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាទាក់ទាញវិនិយោគពីបរទេស សន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាទាក់ទាញវិនិយោគពីបរទេស

នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA នៅថ្ងៃសុក្រទី២៦ ខែឧសភា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាយើងទាក់ទាញវិនិយោគពីបរទេសដើម្បីមកផលិតនៅក្នុងស្រុកបម្រើការនាំចេញទៅក្រៅប្រទេស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសពីភាពជោគជ័យ នៃការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលក្នុងនោះដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជារឿងចាំបាច់បំផុត រួមនឹងវិធានការសុខាភិបាលនានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍ ហើយលោកបានអំពាវនាវដល់កម្មករ-កម្មការិនីជាថ្មីម្តងទៀត ឱ្យរួបរួមគ្នាការពារសន្តិភាព និងស្ថិរភាព នយោបាយដែលជាគន្លឹះនៃការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រី បានបន្តថា ម្ចាស់សហគ្រាស រោងចក្រ ត្រូវប្រែក្លាយរោងចក្រសហគ្រាស ឱ្យក្លាយទៅជាសហគមន៍សុខសាន្តមួយសម្រាប់និយោជក និងកម្មករនិយោជិត។ ម្ចាស់រោងចក្រសហគ្រាស ត្រូវគិតគូរពីសុខទុក្ខ និងសុខភាពរបស់កម្មករ-កម្មការិនី និងការបណ្តុះបណ្តាលបន្ថែមទៅដល់ពួកគេផងដែរ៕

 

អត្ថបទទាក់ទង