ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អរគុណដល់សាសនិកឥស្លាមដែលតែងជឿជាក់លើការដឹកនាំរបស់លោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អរគុណដល់សាសនិកឥស្លាមដែលតែងជឿជាក់លើការដឹកនាំរបស់លោក លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អរគុណដល់សាសនិកឥស្លាមដែលតែងជឿជាក់លើការដឹកនាំរបស់លោក

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ តាមរយៈទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្ត្រី និង ភរិយាបានចូលរួមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលបានចូល បួសខែរ៉ម៉ាឌន ដែលកម្ពុជានឹងចាប់ផ្ដើម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏ផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់លោក និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏សូមបួងសួងសុំអោយបងប្អូនទាំងអស់ទទួល បាននូវសេចក្កីសុខសប្បាយ ក្ដីមេត្តា ករុណា ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យ ខែបួសរ៉ម៉ាឌន ទាំងអស់ដែល បងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ៕

អត្ថបទទាក់ទង