សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាយកចិត្តទុកដាក់អាទិភាពខ្ពស់ជាងគេគឺសន្តិភាព
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ជាអាទិភាពលើសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កុំចាំដល់ពេលមានសង្រ្គាមដូចនៅអ៊ុយក្រែន ទើបស្រែករកសន្តិភាពនោះ គឺវាហួសពេលហើយ ប៉ុន្តែទោះជាយ៉ាងណា កម្ពុជានៅតែអំពាវនាវឱ្យមានការចរចាស្វែងរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន៕