ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់អត្ថន័យ ២យ៉ាង ពីការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់អត្ថន័យ ២យ៉ាង ពីការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់អត្ថន័យ ២យ៉ាង ពីការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨

បន្ទាប់ពីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅក្នុងខេត្តស្ទឹងតែង និងទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបន្តដឹកនាំប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់អត្ថន័យ ២យ៉ាង ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។

ថ្លែងនៅពិធីបើកសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការវារីអគ្គិសនីផ្តល់ថាមពលធំជាងគេនៅកម្ពុជាសេសានក្រោម២ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺបង្ហាញការគាំទ្រដល់ដំណើរប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការទៅបោះឆ្នោតដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរអាចទទួលបានជ័យជំនៈលើគោលការណ៍ ដេកផ្ទះឈ្នះឯង។

លោកនាយករដ្ឋមន្ត្រីពន្យល់ថា ការបរាជ័យនយោបាយ ដេកផ្ទះឈ្នះឯង របស់ក្រុមប្រឆាំង គឺជារឿងសមរម្យ ព្រោះថា មិនដែលអ្នកណាដេកតែផ្ទះ ហើយមានស៊ីនោះទេ។ មួយវិញទៀតការបានចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករពីសំណាក់ពលរដ្ឋមានចំនួនជាង ៨៣ភាគរយ ដែលចេញទៅបោះឆ្នោតយ៉ាងគគ្រឹកគគ្រែងកន្លងមកនេះ ក៏ជាការចូលរួមការពារ និងលើកស្ទួយនូវសុខសន្តិភាព និងការអភិវឌ្ឍ ដោយការបោះជូនគណបក្សប្រជាជនកម្ពុជា។

លោកនាយករដ្ឋមន្ត្រីអះអាងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានសមត្ថភាពធានាសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសជាតិទាំងមូល៕

អត្ថបទទាក់ទង