ខ្មែរប៉ុស្ដិ៍ Close

ប្រជាជនកម្ពុជាសូមអរគុណប្រទេសជប៉ុនដែលបានផ្តល់ជំនួយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 24
ប្រជាជនកម្ពុជាសូមអរគុណប្រទេសជប៉ុនដែលបានផ្តល់ជំនួយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ប្រជាជនកម្ពុជាសូមអរគុណប្រទេសជប៉ុនដែលបានផ្តល់ជំនួយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

ដូចការសន្យា រដ្ឋាភិបាល ប្រទេសជប៉ុនបានប្រគល់ជំនួយជាសម្ភារះរួចហើយឲឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដា ឆ្នាំ ២០១៨ នេះមានតម្លៃស្មើនឹងជាង ៧ លាន ដុល្លារអាមេរិកដែលក្នុងនោះរួមមានហិបឆ្នោតចំនួន ១១០០០ ហិប និងរថយន្តចំនួន ៤០ គ្រឿង។ សម្ភារបរិក្ខារដែលជាជំនួយរបស់ជប៉ុននិងសម្ភារះបោះឆ្នោតផ្សេងទៀតបាននិង កំពុងបញ្ជូនទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយនឹងបញ្ជូនបន្តទៅគ្រប់ការិយាល័យបោះឆ្នោតក្នុងរយៈពេល៣៦ម៉ោងមុនថ្ងៃបោះឆ្នោត។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់ គ.ជ.ប ឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដានេះ ខណៈនៅសល់តែ ១៥ ថ្ងៃទៀត ប៉ុណ្ណោះ ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយមានគណបក្សនយោបាយចំនួន ២០ ចូលរួមប្រកួតប្រជែងដណ្តើមអាសនៈ ចំនួន ១២៥ របស់រដ្ឋសភា និងមានប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជាង ៨,៣ លាននាក់។ នេះគឺជាជំនួយប្រកបដោយអត្ថន័យសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការបន្តពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ។
ពលរដ្ឋខ្មែរ ពិតជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រនិងជំនួយសម្ភារះលើដំណើរការ បោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ដ៏មានសារៈសំខាន់នេះ។ ប្រជាពលរដ្ឋខ្មែរច្រើនលើ ស លប់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន ទោះបីមានមជ្ឈដ្ឋានអ្នកនយោបាយរត់ចោលស្រុកខ្លះបាននិងកំពុងដើរគៀងគរ ញុះញង់ប្រទេសមួយចំនួនរួមនឹងពលរដ្ឋខ្មែរខ្លះនៅក្រៅស្រុកប្រឆាំងនឹងការបោះឆ្នោតនេះក៏ដោយ។ ការស្រែកតវ៉ារបស់ពួកគេគឺជាសិទ្ធិស្របច្បាប់ ប៉ុន្តែជាតិ និងប្រជាជនកម្ពុជាក៏មានសិទ្ធិស្របច្បាប់ ដើម្បីរៀបចំការបោះឆ្នោតស្របតាម រដ្ឋធម្មនុញ្ញ និងមានការចែង យ៉ាងច្បាស់ក្នុងច្បាប់។ រហូត មកទល់ពេលនេះ ដំណើរការ បោះឆ្នោតនេះបាននិងកំពុងប្រព្រឹត្តទៅតាមផែនការយ៉ាង រលូននិងមានការចូលរួមគាំទ្រយ៉ាងច្រើនពីប្រទេស នានាដែល មានសមានចិត្តស្មោះស្ម័គ្រជាមួយកម្ពុជា។ កម្ពុជាដែល ពេលនេះ បានបោះជំហាន យ៉ាងស្វាហាប់នៅលើវិថីនៃសន្តិភាព និងការអភិវឌ្ឍ ការគោរព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រស់រវើកនេះ កើតចេញពីការចូលរួមយ៉ាងសកម្មពី ប្រជាពលរដ្ឋខ្មែររួមនឹងការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ។

ទោះបីជាក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ព្យាយាមគ្រប់បែបយ៉ាងដើម្បីបំផ្លាញការបោះឆ្នោតនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបានបង្កើតផែនការទុច្ចរិត នានាដើម្បីអុកឡុក និងក្រឡុក បង្ខូចការបោះឆ្នោតរហូតដល់ទៅប្រទេសជប៉ុនដើម្បីជួបជាមួយសមាជិកនៃបក្សប្រឆាំងជប៉ុននិងបានជួលប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្សព្វផ្សាយបំភ្លៃ បំផ្លើសព័ត៌មាននៃជំនួបនេះយ៉ាងណាក៍ដោយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបំផ្លាញជាតិរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុកនេះ ត្រូវបានទទួលបរាជ័យយ៉ាងអាម៉ាស់ ជាទីបំផុត។ ពួកគេដើរសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងបំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជា ច្រើនកាលណា សហគមន៍អន្តរជាតិ និងប្រជាជនកម្ពុជាបានដឹងពីចរិតដ៏អាក្រក់របស់ពួកគេប៉ុណ្ណោះដែរ។ ពួកគេនឹងកាន់តែបរាជ័យកាន់តែខ្លាំង និងទទួលរងនូវការថ្កោលទោសកាន់តែខ្លាំងពីប្រជាពលរដ្ឋ ចំពោះសកម្មភាពជាន់ឈ្លីសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ចុងក្រោយ ពួកគេក៏នឹងត្រូវប្រឈមចំពោះមុខច្បាប់ដែលបានរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោតដូចដែល មានចែងក្នុងច្បាប់។

ជាថ្មីម្តងទៀត ពលរដ្ឋខ្មែរពិតជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបន្តការគាំទ្រលើដំណើរ ការបោះឆ្នោត ដែលជាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រជាពលរដ្ឋខ្មែរនឹងទៅចូលរួមបោះឆ្នោត ច្រើនកុះករដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍដែលកម្ពុជាមាន សព្វថ្ងៃនេះ។ ប្រទេសជប៉ុនបានដើរតួនាទីសំខាន់មិនអាចខ្វះបានទាំងក្នុងដំណើរការស្វែងរកសន្តិភាពដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈការឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការផ្តល់នូវជំនួយឥតសំណង និងប្រាក់កម្ចីដើម្បីកម្ពុជាកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន៕

ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៨

 

អត្ថបទទាក់ទង