ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិការឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះចំនួន ២៩៧នាក់ សម្រាប់ដោះស្រាយពេលសំរាលកូន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 27
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិការឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះចំនួន ២៩៧នាក់ សម្រាប់ដោះស្រាយពេលសំរាលកូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិការឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះចំនួន ២៩៧នាក់ សម្រាប់ដោះស្រាយពេលសំរាលកូន

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដល់កូនក្មួយស្រ្តីមានផ្ទៃពោះចំនួន ២៩៧នាក់ ដើម្បីទុកសម្រាប់ដោះស្រាយពេលសំរាលកូននាពេលដ៏ខ្លីខាងមុខនេះ។ ការប្រគល់ថវិកាឧបត្ថម្ភនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះ សំណាលជាមួយកម្មករកម្មការិនីចំនួនជិត ៧ពាន់នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខ កំពូល ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោក នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀត ជូនកូនក្មួយកម្មករកម្មការិនីជាបន្តទៀត។ លោកបានបន្តថា ចំពោះការតម្លើងប្រាក់ខែ គឺនៅឆ្នាំ ២០១៩ ខាងមុខ នឹងតម្លើងដល់ ១៨២ដុល្លារ ហើយនឹងបើក ២ដង ក្នុង១ខែផងដែរ៕

អត្ថបទទាក់ទង