តោះ! ស្តាប់សិស្សពូកែប្រចាំប្រទេសប្រាប់ពីការជ្រើសរើសសាកលវិទ្យាល័យ
ការជ្រើសរើសសាកលវិទ្យាល័យគឺជាការសម្រេចចិត្តត្តដ៏ធំមួយសម្រាប់អ្នកដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងអត្ថបទនេះ អ្នកនឹងបានជួបជាមូយជ័យលាភីមេដៃមាសសិស្សពូកែទូទាំងប្រទេសទាំង៣រូប និងការសម្រេចចិត្តជ្រើសយកសាកលវិទ្យាល័យរបស់ពួកគាត់។ អតីតសិស្សមកពីវិទ្យាល័យបាក់ទូក យុវជន លី សុខសេដ្ធា ដែលជាជ័យលាភីមេដៃមាសសិស្សពូកែទូទាំងប្រទេសមុខវិជ្ជារូបវិទ្យាព្រមទាំងទទួលបាននិទ្ទេស A ក្នុងការប្រឡងឆ្នាំ២០១៧នេះ បានប្រាប់ពីគន្លឹះមួយចំនួនដែលជាកត្តាជំរុញឲ្យប្អូនទទួលបានជោគជ័យ ក្នុងនោះរួមមានការខិតខំប្រឹងប្រែង តាំងចិត្តនិងគោលជំហរច្បាស់លាស់។
« សាកលវិទ្យាល័យហ្សាម៉ាន់ជាសាលាដែលមានកិត្តិស័ព្ទល្បីរន្ទឺក្នុងប្រទេសកម្ពុជាហើយមានប្រព័ន្ធអប់រំបែបអន្តរជាតិ និងបង្រៀនជាភាសាអង់គ្លេសដែលធ្វើឲ្យខ្ញុំជឿជាក់ថាវានឹងល្អសម្រាប់ខ្ញុំក្នុងថ្ងៃអនាគត។ ខ្ញុំគិតថានៅពេលបញ្ចប់ការសិក្សាខ្ញុំនឹងទទួលបានចំណេះ និងជំនាញយ៉ាងពិតប្រាកដទាំងទ្រឹស្តី និង បទពិសោធន៍អនុវត្តជាក់ស្តែង » ។
ស្រដៀងគ្នានេះដែរ យុវតី ស៊ុន ស៊ីងហ៊ុយ ជាសិស្សជ័យលាភីមេដៃមាសសិស្សពូកែទូទាំងប្រទេសមុខវិជ្ជាអក្សរសាស្ត្រ ក៏បានបង្ហាញពីកត្តាជំរុញ ដោយបន្ថែមជាមួយនូវគុណសម្បត្តិរបស់សាកលវិទ្យាល័យដែលប្អូនជ្រើសរើស។
«សាកលវិទ្យាល័យហ្សាម៉ាន់ជាសាលាមួយដែលមានកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ លោកគ្រូអ្នកគ្រូមានទេពកោសល្យ និងសមត្ថភាពក្នុងការបង្រៀនសិស្សឲ្យទទួលបានពុទ្ធិល្អៗ។លើសពីនេះសិស្សច្បងដែលបញ្ចប់ការសិក្សាសុទ្ធតែជាបុគ្គលមានសមត្ថភាព និងទទួលបានការងារល្អៗធ្វើ »។
យុវតី សេង វួចលាង ជ័យលាភីមេដៃមាសសិស្សពូកែទូទាំងប្រទេសមុខវិជ្ជាគណិតវិទ្យាបានផ្តល់តម្លៃទៅលើទាំងគ្រួសារ សាលារៀន គ្រូបង្រៀនសង្គម ព្រមទាំងមិត្តភក្តិដែលផ្តល់ការលើកទឹកចិត្តដំបូន្មាន និងជំរុញឲ្យប្អូនខិតខំសិក្សារហូតទទួលបានជោគជ័យ។
ប្អូនក៏បានបង្ហាញពីការសម្រេចចិត្តក្នុងការជ្រើសរើសសាកលវិទ្យាល័យថា៖«ខ្ញុំជឿទុកចិត្តថាខ្ញុំនឹងទទួលបានការអប់រំប្រកបដោយគុណភាពពីសាកលវិទ្យាល័យហ្សាម៉ាន់ ដែលនឹងធ្វើឲ្យនាងខ្ញុំក្លាយទៅជាបុគ្គលមានប្រយោជន៍សម្រាប់ប្រទេសជាតិជាពិសេសទៅលើជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) ដែលនាងខ្ញុំបានជ្រើសរើស។ ខ្ញុំយល់ថាវាជាជំនាញថ្មីសម្រាប់ប្រទេសយើងដែលកំពុងមានត្រូវការខ្លាំង» ។
ប្រភពៈ សប្បាយ