ខ្មែរប៉ុស្ដិ៍ Close

៥ចំណុច មិនស្អាតក៏cuteបានដែរ

ដោយ៖ ភិន សុបញ្ញារិទ្ធ ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ កីឡា - សុខភាព 116
៥ចំណុច មិនស្អាតក៏cuteបានដែរ ៥ចំណុច មិនស្អាតក៏cuteបានដែរ

មាន​ធ្លាប់​ឆ្ងល់​​អត់​​​ថា មនុស្ស​ស្រី​​ខ្លះ​មិន​​​​​​​តែង​​ខ្លួន​ខ្លាំង​ពេក ​សម្រស់​ក៏​មិន​ស្អាត​​អី​លើស​លប់​​​ពេក ប៉ុន្តែ​​មើល​ទៅ​ហាក់​បី​ដូច​ជា​មាន​គេ​ចូល​ចិត្ត​ស្រលាញ់​​ច្រើន​រាប់​មិន​អស់។ ភាព​​គួរ​ឲ្យ​​​ស្រលាញ់​ទាំង​នោះ​គ្មាន​អ្វី​​ពិបាក​ទេ​ អ្នក​អាច​ទទួល​បាន​​​​តាម​វិធី​​​ងាយៗ​​ដូច​ខាង​ក្រោម​នេះ។

១. ចេះ​​​និយាយ​លេង​សើច

 

នេះ​ជា​​​ទម្លាប់​ល្អ​មួយ​ដែល​​មនុស្ស​ស្រី​​​គួរ​មាន​។​ វា​មិន​មែន​ជា​ការ​​លេង​សើច​​គ្រប់​ពេល​​ឥត​ប្រយោជន៍​ទេ ប៉ុន្តែ​​​យ៉ាង​​ហោច​ណាស់ អ្នក​ចេះ​​​បង្កើន​បរិយាកាស​ឲ្យ​មាន​ភាព​សប្បាយ​​រីករាយ សម្រាប់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន។

២. គោរព​ចាស់​ទុំ​នៅ​ជិត​ខ្លួន

 

មាន​សម្រស់​តែ​មួយ​មុខ​ មិន​ទាន់​ទាក់ទាញ​​នៅ​​ឡើយ​ទេ បើ​​អ្នក​​​​​​ចេះ​គោរព​ចាស់​ទុំ​​​បន្ថែម​​ទៀត​ ទើប​គេ​ឯង​សរសើរ និង​ឲ្យ​តម្លៃ។

៣​. ស្លៀក​ពាក់​មាន​របៀប​

​​​​​​ការ​ស្លៀក​ពាក់​​ពិត​ជា​​រឿង​សំខាន់​​ខ្លាំង​ណាស់។ មុន​ពេល​ឈាន​ជើង​ដើរ​ចេញ​ពី​ផ្ទះ ប្រសិន​​បើ​អ្នក​​​ស្លៀក​​​​ខោអាវ​​មិន​សម​រម្យ​ អ្នក​អាច​​នឹង​ត្រូវ​បាន​គេ​​វាយ​តម្លៃ​រិះ​គន់​ដោយ​មិន​ដឹង​ខ្លួន​។ ទោះ​បី​ជា​ស្អាត​ប៉ុនណា​ ប៉ុន្តែ​ស្លៀក​ពាក់​​មិន​សម​​នឹង​រូប​រាង​ ក៏​មិន​​​គូរ​​ឲ្យ​ស្រលាញ់​ដែរ។

៤. មាន​សុខភាព​ល្អ​ រាង​កាយមាំ​មួន​

នារី​ភាគ​ច្រើន​​ស្រលាញ់​​សុខភាព​និង​រូប​រាង​កាយ​របស់​ខ្លួន ​ព្រោះ​​​​វា​រឿង​សំខាន់​ជាង​គេ​ក្នុង​ជីវិត​​របស់​មនុស្ស​ម្នាក់។ ​​ការ​តុប​តែង​ខ្លួន​​​​ទាក់​ទាញ លុះ​ត្រា​ណា​តែ​អ្នក​​មើល​ទៅ​មាន​សុខភាព​ល្អ​មាំមួន មិន​មែន​​ខ្សោះៗ​អស់​កម្លាំង​ គ្មាន​​ជាតិ​ជៅ​​នោះ​ទេ។

៥. ចេះ​ជួយ​​យក​អាសា​អ្នក​ដទៃ

គ្មាន​អ្វី​​ចម្លែក​ឡើយ មនុស្ស​ចិត្ត​ល្អ ចេះ​ជួយ​យក​អសារ​អ្នក​ដទៃ​ ដោយ​មិន​​គិត​​គុណ​ស្រ័យ តែង​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា គោរព​ស្រលាញ់​ខ្លាំង​ណាស់។ មិន​មែន​សំដៅ​តែ​លើ​រឿង​ធំ ពេល​ខ្លះ​​សូម្បី​​តែ​ជួយ​រឿង​តូច​តាច​​ ក៏​​ធ្វើ​ឲ្យ​អ្នក​មាន​មន្ត​ស្នេហ៍​ដោយ​មិន​ដឹង​ខ្លួន ៕