ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក ជូនដំណឹងថា កម្ពស់ទឹកទន្លេមេគង្គនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់ផ្ដើមស្រកនៅល្ងាចនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 74
ក្រសួងធនធានទឹក ជូនដំណឹងថា កម្ពស់ទឹកទន្លេមេគង្គនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់ផ្ដើមស្រកនៅល្ងាចនេះ ក្រសួងធនធានទឹក ជូនដំណឹងថា កម្ពស់ទឹកទន្លេមេគង្គនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់ផ្ដើមស្រកនៅល្ងាចនេះ

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមលោក ចាន់ យុត្ថា បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពស់ទឹកទន្លេមេគង្គនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមស្រុកនៅល្ងាចនេះ ហើយនៅថ្ងៃស្អែកស្រកកាន់តែលឿន។

បើតាមលោក ចាន់ យុត្ថា សម្រាប់ខេត្តនៅខាងក្រោមរួមមាន៖ ខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ នឹងចាប់ផ្ដើមស្រកជាបន្ដបន្ទាប់ផងដែរ។ អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ដែរថា ស្ថានភាពទឹកទន្លេមេគង្គដែលឡើងខ្ពស់បំផុតនោះ ត្រឹម១០.៩៣ម៉ែត្រ ដូច្នេះល្ងាចនេះនឹងចាប់ផ្ដើមស្រក។

ជាមួយគ្នានេះ លោក ចាន់ យុត្ថា បានលើកឡើងថា សម្រាប់ជំនន់ទឹកភ្លៀងដែលធ្វើឲ្យជន់លិចក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងនោះ ក្រសួងធនធានទឹក នឹងបន្ថែមម៉ាស៊ីនបូមទឹកចំនួន២គ្រឿងបន្ថែមទៀត ដើម្បីឲ្យឆាប់រីងអស់តែម្ដង។

សូមជម្រាបថា ក្រុងស្ទឹងត្រែង ដែលទឹកកំពុងជន់លិចនៅពេលនេះ មិនបណ្ដាលមកពីទឹកទន្លេមេគង្គ ដែលមានការកើនឡើងនោះឡើយ ពោលការជន់លិចនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតមកដល់១១២.៥មីលីម៉ែត្រ ៕

អត្ថបទទាក់ទង