ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមីនា នឹងមានភ្លៀងកក់ខែ អាចបង្កជាផ្គររន្ទះ និងខ្យល់កន្ត្រាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42

ក្រសួងធនធានទឹក និងឧតុនិមយ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា នៅថ្ងៃទី២២-២៥ ខែមីនា ឆ្នាំ២០១៩ រាជធានីភ្នំពេញ និងខេត្តចំនួន១៦ទៀត នឹងទទួលរងនូវភ្លៀងកក់ខែ ដែលអាចបង្កឲ្យមានផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានឡើង។

សេចក្តីជូនដំណឹងបញ្ជាក់ទៀតថា បណ្ដាខេត្តភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បរមាមាន២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមាន៣០-៣២អង្សាសេ ខណៈបណ្ដាលខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេផងដែរ៕

សូមអាចសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ខាងក្រោមនេះទាំងស្រុង៖

អត្ថបទទាក់ទង