ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ

ដោយ៖សូ សែនឬទ្ធា | 10 ម៉ោងមុន ព័ត៌មានទូទៅ 32
ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្តីពីលទ្ធផលនៃបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងជំនួបទ្វេភាគីចំនួន ២៩ ក្នុងឱកាសបំពេញបេសកកម្មសិទ្ធិមនុស្ស ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃ ដែល ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិរួមមាន៖ការបិទព្រំដែនជាឯកតោភាគីដោយគ្មានការជូនដំណឹងជាមុនពីសំណាក់យោធាថៃ, ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា, ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ, ការប្រើប្រាស់សំឡេងមានដេស៊ីបែលខ្ពស់ សំឡេងខ្មោច សំឡេងយន្តហោះ ដើម្បីរំខានដល់ផ្លូវចិត្ត ប្រជាជននៅតាមព្រំដែន, ការវាយប្រហារដោយមិនរើសគោលដៅដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក, ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (Fait Accompli) តាមរយៈការដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយដាក់ឈ្មោះផ្លូវថ្មីក្នុងតំបន់ឈ្លានពាននិងបន្ត កាន់កាប់ដោយខុសច្បាប់ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលធ្វើឱ្យជនភៀសសឹកប្រមាណ ៨០ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបានដោយសុវត្ថិភាព។
 
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ភាគីទាំងអស់ក៏បានផ្តល់យោបល់ និងបទពិសោធល្អៗ ផ្សេងៗគ្នាជាច្រើន ដែលជាគន្លឹះក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ច្បាប់ សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងដើម្បីធានាដល់ការគោរពអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ការបន្តការពិភាក្សាតាមយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់៕


អត្ថបទទាក់ទង