ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្មណែនាំដល់ស្ថានីយនិងដេប៉ូអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈឱ្យបានត្រឹមត្រូវ

ដោយ៖សូ សែនឬទ្ធា | 6 ម៉ោងមុន ព័ត៌មានទូទៅ 24
ក្រសួងពាណិជ្ជកម្មណែនាំដល់ស្ថានីយនិងដេប៉ូអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈឱ្យបានត្រឹមត្រូវ ក្រសួងពាណិជ្ជកម្មណែនាំដល់ស្ថានីយនិងដេប៉ូអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈឱ្យបានត្រឹមត្រូវ
នៅថ្ងៃទី៩ ខែមីនាឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំដល់ក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្តត្រូវធ្វើការណែនាំដល់ស្ថានីយនិងដេប៉ូនៅក្នុងបណ្តាញចែកចាយរបស់ខ្លួនឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសនិងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
 
លើសពីនេះដើម្បីពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ ក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈ ស្ថានីយនិងដេប៉ូនៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ចមានជាអាទិ៍៖ ត្រូវលក់តាមតម្លៃដែលស្ថានីយនិងដេប៉ូបានដាក់តាំងបង្ហាញជាសាធារណៈដោយយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ត្រូវធានាសុក្រឹតភាពនៃគុណភាពនិងបរិមាណប្រេង ឥន្ធនៈដែលត្រូវលក់ជូនអតិថិជន ត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិប្រេងឥន្ធនៈដែលមាន ជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិច១ថ្ងៃ មកកាន់មន្ទីររ៉ែនិងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត ក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ (ស្តុក) ឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន ហើយក្នុងករណីអស់សន្និធិត្រូវជូនដំណឹងជាសាធារណៈនូវថ្ងៃដែលមានសន្និធិប្រេងឥន្ធនៈវិញ។
 
នៅក្នុងសេចក្តីជូនដំណឹងដដែលនោះដែរ បានបញ្ជាក់ថា
មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែនិងថាមពលនិងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែលកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃដែលបង្កផលប៉ះពាល់ដល់សាធារណៈ៕


អត្ថបទទាក់ទង