ខ្មែរប៉ុស្ដិ៍ Close

    មេបក្ស LDP​ ទទួលស្គាល់ថា បក្សខ្លួន​មិនអាច​ឈ្នះ​គណ​បក្ស​ប្រជាជន​កម្ពុជាបាន​ទេ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1159
    មេបក្ស LDP​ ទទួលស្គាល់ថា បក្សខ្លួន​មិនអាច​ឈ្នះ​គណ​បក្ស​ប្រជាជន​កម្ពុជាបាន​ទេមេបក្ស LDP​ ទទួលស្គាល់ថា បក្សខ្លួន​មិនអាច​ឈ្នះ​គណ​បក្ស​ប្រជាជន​កម្ពុជាបាន​ទេ

    ភ្នំពេញ៖ ​លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យបាន​អះអាង​ថា ការបោះឆ្នោត​នៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ គណបក្ស​ប្រជាជន​កម្ពុជានឹង​ឈ្នះឆ្នោតហើយគណបក្សរបស់លោកនឹងមិនអាច​យកឈ្នះ​បានទេ​។ មួយវិញទៀត LDP ក៏​មិនអាច​ប្រើ​សហគមន៍​អន្តរជាតិមក​គាបសង្កត់​រដ្ឋាភិបាល​បានបានឡើយ ហើយក៏​មិនអាច​ប្រើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​នេះបានផងដែរ គឺមានតែ​ការបោះឆ្នោត​តែមួយមុខគត់​។​

    ​ការប្រកាស​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា នេះ សន្និសីទកាសែត​ស្តីពី​ជំហរ​របស់ LDP ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​វិមាន​ពិភពថ្មី​សែន​សុខ​។ សន្និសីទកាសែត​នេះ ធ្វើ​ដោយ​លោក​ ខឹម វាសនា ប្រធានគណបក្ស LDP ​។​

    អត្ថបទទាក់ទង