ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ខឹម វាសនា ឆ្កួតត្រឹមអបិយ៍ជំនឿ តែមិនឆ្កួតទៅអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ ឬធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 156
សម្តេចតេជោ ហ៊ុន សែន៖ ខឹម វាសនា ឆ្កួតត្រឹមអបិយ៍ជំនឿ តែមិនឆ្កួតទៅអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ ឬធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ សម្តេចតេជោ ហ៊ុន សែន៖ ខឹម វាសនា ឆ្កួតត្រឹមអបិយ៍ជំនឿ តែមិនឆ្កួតទៅអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ ឬធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែលតមាត់ តពាក្យសំដីជាមួយ ខឹម វាសនា នោះទេ ហើយ ខឹម វាសនា ជេរសម្តេច នៅថ្ងៃចុងក្រោយនៃឱសាទវាទ បណ្តេញចេញពីតំបន់ភ្នំគូលែនដែលគាត់បានប្រមូលផ្តុំប្រជាពលរដ្ឋ និងធ្វេីការឃោសនាតាមបែបអបិយជំនឿយ៉ាងអាណាធិបតេយ្យ ដោយបានតាំងខ្លួនឯង ជaព្រហ្ម ជាព្រះទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចមិនចេះនោះទេ ពីព្រោះសម្តេចមិនមែនជាពេទ្យព្យាបាលមនុស្សឆ្កួត ដែលដូចគេនិយាយថា ខឹម វាសនា ឆ្កួតឡប់សតិ នេះជាការប្រមាថដល់កិត្តិយសរបស់មនុស្ស។ សម្តេចតេជោ ថ្លែងបញ្ជាក់ថា បើទោះ ខឹម វាសនា ត្រូវបានគេហៅថាមនុស្សឆ្កួត តែ ខឹម វាសនា មិនដែលទៅអំពាវនាវឱ្យបរទសសុំផ្តាច់ជំនួយពីកម្ពុជា ខឹម វាសនា មិនឆ្កួតទៅប្រមូលផ្តុំប្រជាពលរដ្ឋអោយទៅធ្វើរដ្ឋប្រហារទន្លាក់រាជរដ្ឋាភិបាលស្របច្បាប់នោះដែរ។ ខឹម វាសនា គ្រាន់តែលង់ជឿស៊ុបទៅនឹងអបិយ៍ជំនឿសាសនាតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ចំនួនពីរ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ហៅថា “ស្ពានអាកាសព្រះមុន្នីវង្ស” ស្ថិតក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ហៅថា “ស្ពានអាកាសគង់ សំអុល” ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕


អត្ថបទទាក់ទង