ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល នៅក្នុងអាណត្តិ ថ្មីនេះ តើក្រសួងរៀបដែនដី សម្រេចបានការងារអ្វីខ្លះ?

ដោយ៖ Sreyleak ​​ | 5 ម៉ោងមុន ព័ត៌មានទូទៅ 169
រាជរដ្ឋាភិបាល នៅក្នុងអាណត្តិ ថ្មីនេះ តើក្រសួងរៀបដែនដី សម្រេចបានការងារអ្វីខ្លះ? រាជរដ្ឋាភិបាល នៅក្នុងអាណត្តិ ថ្មីនេះ តើក្រសួងរៀបដែនដី សម្រេចបានការងារអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា គិតចាប់តាំងពីដើមអាណត្តិទី៧ មកដល់ដំណាច់ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបបានទៅនឹងអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ពិសេសការបន្តការកែទម្រង់វិស័យដីធ្លី។

នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបន្តថា សមិទ្ធផលទាំងនោះរួមមាន ការចុះបញ្ជីដីធ្លីបង្ហើយ ការបន្តដោះស្រាយវិវាទដីធ្លីតាមរយៈយន្តការរបស់ក្រសួង យន្តការរបស់គណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ការបន្តជំរុញការដោះស្រាយបញ្ហាបុរី ដោយឈរលើស្មារតីយោគយល់គ្នាក្នុងគ្រាលំបាក ការបន្តជំរុញការរៀបចំផែនការរៀបចំដែនដី ផែនការប្រើប្រាស់ដី និងប្លង់គោលប្រើប្រាស់ដី ទាំងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទីប្រជុំជន ឃុំ សង្កាត់ ក្នុងគោលដៅគ្រប់គ្រង និងការអនុវត្តផែនការប្រើប្រាស់ដីធ្លីនៅកម្ពុជាឱ្យបានសមស្របចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតី បានថ្លែងដូចនេះ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

អត្ថបទទាក់ទង