ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម វង្សី វិស្សុត ចូលរួមជាអធិបតីភាពក្នុងកម្មវិធីបាឋកថា របស់ឯកឧត្តម GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបុរី

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 39
ឯកឧត្តម វង្សី វិស្សុត ចូលរួមជាអធិបតីភាពក្នុងកម្មវិធីបាឋកថា របស់ឯកឧត្តម GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបុរី ឯកឧត្តម វង្សី វិស្សុត ចូលរួមជាអធិបតីភាពក្នុងកម្មវិធីបាឋកថា របស់ឯកឧត្តម GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបុរី

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមធ្វើជាអធិបតីភាពនៅក្នុងកម្មវិធី បាឋកថា របស់ឯកឧត្តម GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី ក្រោមប្រធានបទស្តីអំពី៖ “ Threats and opportunities for small countries in a Multipolar World” ដែលរៀបចំឡើងដោយវិទ្យាស្ថានសិក្សាអន្តរជាតិ និង គោលនយោបាយសាធារណៈ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្មវិធីបាឋកថា របស់ឯកឧត្តម GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី នេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានា រួមទាំងសាស្ត្រាចារ្យ និស្សិត មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាច្រើននាក់ផងដែរ៕