ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ ជូនឧត្តមសេនីយ៍ឯក ស ថេត និងតែងតាំងជា អគ្គស្នងការនគរបាលជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 23
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ ជូនឧត្តមសេនីយ៍ឯក ស ថេត និងតែងតាំងជា អគ្គស្នងការនគរបាលជាតិ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ ជូនឧត្តមសេនីយ៍ឯក ស ថេត និងតែងតាំងជា អគ្គស្នងការនគរបាលជាតិ

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ ជូនលោកឧត្តមសេនីយ៍ឯក ស ថេត និងតែងតាំងជា អគ្គស្នងការនគរបាលជាតិ។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«មាត្រា១៖ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អត្តលេខ១៥៧២២ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

មាត្រា២៖ តែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អត្តលេខ ១៥៧២២ ជា អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ»។

គួរជម្រាបថា ការតែងតាំងលោក ស ថេត ជាអគ្គស្នងការនគរបាលជាតិ នៅពេលនេះ ជំនួសនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧៕