ខ្មែរប៉ុស្ដិ៍ Close

    លោកត្រាំថា WHO ជាអាយ៉ងរបស់ចិន និងថានឹងពិចារណាបង្វែរ ឬផ្ដាច់ជំនួយពីអង្គការនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1304
    លោកត្រាំថា WHO ជាអាយ៉ងរបស់ចិន និងថានឹងពិចារណាបង្វែរ ឬផ្ដាច់ជំនួយពីអង្គការនេះលោកត្រាំថា WHO ជាអាយ៉ងរបស់ចិន និងថានឹងពិចារណាបង្វែរ ឬផ្ដាច់ជំនួយពីអង្គការនេះ

    ថ្លែងពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទម្សិលមិញ លោកត្រាំថានឹងចេញសេចក្ដីថ្លែងការណ៍មួយនិយាយអំពីអង្គការសុខភាពពិភពលោកនៅពេលឆាប់ៗខាងមុខ ដោយសាអង្គការនេះបានធ្វើរឿងគួរអោយសោកស្ដាយមួយទាក់ទងនឹងការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ។

    លោកត្រាំប្រាប់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន លោកត្រាំថាលោកនឹងធ្វើការសម្រេចចិត្តលើការផ្ដល់ជំនួយ ឬមិនផ្ដល់ ដល់អង្គការសុខភាពពិភពលោកនាពេលឆាប់ៗខាងមុខ ។ លោកក៏បានគូសបញ្ជាក់ថា លោកនឹងផ្ដល់ជំនួយត្រឹមតែ 40 លានដុល្លារប៉ុណ្ណោះ តែមតិសាធាណជនដែលគាំទ្រវិធានការនេះយល់ថា ទឹកប្រាក់ជំនួយនេះនៅច្រើននៅឡើយ ។

    ឆ្លើយទៅនឹងសំណូរដែលសួរថា ហេតុអ្វីបានជាលោកមិនថ្លែងនៅក្នុងកិច្ចប្រជុំពីចម្ងាយជាមួយអង្គការសុខភាពពិភពលោក រួមជាមួយប្រទេសផ្សេងៗទៀត លោកឆ្លើយថា៖

    ខ្ញុំសម្រេចថានឹងមិនធ្វើសេចក្ដីថ្លែងការណ៍ទេនៅទីនេះ ។ ខ្ញុំនឹងធ្វើសេចក្ដីថ្លែងការណ៍មួយទៅកាន់ពួកគេនាពេលឆាប់ៗខាងមុខនេះ… ប៉ុន្តែខ្ញុំគិតថា ពួកគេបានធ្វើរឿងដ៏គួរអោយសោកស្ដាយមួយកាលពីរយៈពេលមុនមកនេះ។

    អត្ថបទទាក់ទង