ប្រធានាធិបតីអាមេរិក អរគុណកម្ពុជា ចំពោះការស្វាគមន៍នាវា Westerdam
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសរសេរសារតាមបណ្ដាញ Twitter អរគុណប្រទេសកម្ពុជា ចំពោះការអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ចូលចត។
លោកបានសរសេរថា៖ ” អរគុណប្រទេសកម្ពុជាដ៏ស្រស់ស្អាត សម្រាប់ការទទួលយកនាវាទេសចរណ៍ Westerdam ឲ្យចូលចតនៅក្នុងកំពង់ផែរបស់អ្នក។ សហរដ្ឋអាមេរិកនឹងចងចាំអំពើល្អរបស់អ្នក “។
គួរបញ្ជាក់ថា នាវា Westerdam ត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ ខែកុម្ភៈ និងទទួលបានការស្វាគមន៍ដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី១៤ ខែកុម្ភៈ។
មុនចូលចតនៅកម្ពុជា នាវានេះត្រូវបានប្រទេស និងដែនកោះចំនួន ៦ ហាមឃាត់ ដោយក្នុងនោះមានដែនកោះមហាសមុទ្ររបស់អាមេរិកផងដែរគឺ កោះហ្គាម (Guam)៕