ខ្មែរប៉ុស្ដិ៍ Close

ទូរទស្សន៍ក្នុងស្រុកអ៊ីរ៉ង់ ៖ «ភេរវករអាមេរិកចំំនួន៨០នាក់ត្រូវបានសម្លាប់»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1463

នាពេលអម្បាញ់មិញនេះ ទូរទស្សន៍ក្នុងស្រុកមួយរបស់អ៊ីរ៉ង់បានអះអាងថា មាន ភេរវករអាមេរិកចំនួនយ៉ាងហោចណាស់៨០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីព្រឹកមិញនេះ។

សូមជម្រាបថា មេដឹកនាំកំពូលអ៊ីរ៉ង់បានកំណត់ហៅទាហានអាមេរិកដែលកំពុងឈរជើងនៅមជ្ឈឹមបូព៌ាទាំងអស់ជាភេរវករ បន្ទាប់ពីលោក កាសេម សូឡីម៉ានី ដែលជាមេទ័ពកំពូលអ៊ីរ៉ង់ត្រូវបានធ្វើឃាតដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី៨ខែមករានេះ យោធាអ៊ីរ៉ង់បានធ្វើការសងសឹកដោយបាញ់ផ្លោងមីស៊ីលរាប់សិបគ្រាប់សំដៅមូលដ្ឋានយោធាអាមេរិកយ៉ាងតិច២កន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលរហូតមកទល់ពេលនេះ គេនៅមិនទាន់ទទួលបានព័ត៌មានពីសហរដ្ឋអាមេរិកអំពីចំនួនអ្នកស្លាប់ និងរបួសនៅក្នុងព្រឹត្តិការណ៍នេះនៅឡើយទេ។