ខ្មែរប៉ុស្ដិ៍ Close

មូលដ្ឋានទ័ពអាមេរិក២ រងការវាយប្រហារដោយគ្រាប់មីស៊ីល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 60

នាព្រឹកព្រហាមថ្ងៃពុធទី៨ខែមករានេះ មានមូលដ្ឋានទ័ពអាមេរិកចំនួន២ហើយនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលត្រូវរងគ្រោះពីការវាយប្រហារដោយគ្រាប់មីស៊ីល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

ការវាយប្រហារនេះត្រូវបានទូរទស្សន៍ជាតិអ៊ីរ៉ង់រាយការណ៍ថាជាការវាយប្រហារពីសំណាក់កងទ័ពឆ្មាំបដិវដ្ដឥស្លាម IRGC (Islamic Revolutionary Guards Corps) របស់ប្រទេសអ៊ីរ៉ង់។ ប៉ុន្តែរហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីប្រតិកម្មពីសហរដ្ឋអាមេរិកនៅឡើយទេ។

នៅក្នុងការវាយប្រហារនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់ ឬរងរបួសនៅឡើយទេ។

គួររំលឹកថា នេះជាការវាយបកដំបូងបំផុតហើយ បន្ទាប់ពីមេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក កាសេម សូឡីម៉ានី ត្រូវបានកងទ័ពអាកាសអាមេរិកធ្វើឃាតកំឡុងពេលដែលលោកទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសក្បែរខាង អ៊ីរ៉ាក់ ហើយត្រូវបានអ្នកដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា ខាំមេនី ប្រកាសថានឹងសងសឹកអោយសក្ដិសមនឹងទង្វើច្បាប់ព្រៃរបស់អាមេរិក។