ខ្មែរប៉ុស្ដិ៍ Close

    កងទ័ពចក្រភពអង់គ្លេសត្រៀមខ្លួនដើម្បីចេញទៅប្រទេសអ៊ីរ៉ាក់ ឬតំបន់ក្បែរនោះក្នុងរយៈពេល៤៨ម៉ោង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1241
    កងទ័ពចក្រភពអង់គ្លេសត្រៀមខ្លួនដើម្បីចេញទៅប្រទេសអ៊ីរ៉ាក់ ឬតំបន់ក្បែរនោះក្នុងរយៈពេល៤៨ម៉ោងកងទ័ពចក្រភពអង់គ្លេសត្រៀមខ្លួនដើម្បីចេញទៅប្រទេសអ៊ីរ៉ាក់ ឬតំបន់ក្បែរនោះក្នុងរយៈពេល៤៨ម៉ោង

    បន្ទាប់ពីសភាអង់គ្លេសបានអនុម័តរួចរាល់កាលពីម្សិលមិញ នាព្រឹកថ្ងៃទី៨ខែមករានេះ កងទ័ពនៃចក្រភពដែលព្រះអាទិត្យមិនដែលអស្ដង្គតមួយនេះ បានត្រៀមខ្លួនរួចរាល់ក្នុងការចេញទៅកាន់ប្រទេសអ៊ីរ៉ាក់ ឬតំបន់ក្បែរនោះក្នុងរយៈពេល៤៨ម៉ោង ដើម្បីការពារនូវរាល់ផលប្រយោជន៍របស់ខ្លួន ប្រសិនបើមានការសងសឹកណាមួយកើតមានរវាង អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

    ការបញ្ជូនទ័ពបន្ថែមនេះកើតឡើងបន្ទាប់ពីភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកើនឡើងដល់ចំណុចកំពូល បន្ទាប់ពីមេទ័ពកំពូលអ៊ីរ៉ង់ លោក កាសេម សូឡីម៉ានី ត្រូវបានសហរដ្ឋអាមេរិកធ្វើឃាតនៅលើទឹកដីអ៊ីរ៉ាក់។

    នៅក្នុងនោះ ក៏មានផងដែរ កងទ័ពសម្រាប់បម្រើអោយការជន្លៀសយោធាអង់គ្លេស ប្រសិនបើមានការវាយប្រហារណាមួយកើតឡើងនៅតំបន់ដែលកងទ័ពអង់គ្លេសឈរជើង។

    សភាអង់គ្លេសក៏បានសង្កត់ធ្ងន់ផងដែរថា អង់គ្លេសនឹងឆ្លើយតប ប្រសិនបើមានការវាយប្រហារណាមួយពីសំណាក់អ៊ីរ៉ង់ ឬសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់មកលើមូលដ្ឋានទ័ព ឬតំបន់ដែលជាផលប្រយោជន៍របស់ចក្រភពមួយនេះ។

    អត្ថបទទាក់ទង