ខ្មែរប៉ុស្ដិ៍ Close

ប៉ាគីស្ថានអំពាវនាវអោយមានការអត់ធ្មត់ខ្ពស់បំផុតបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 110
ប៉ាគីស្ថានអំពាវនាវអោយមានការអត់ធ្មត់ខ្ពស់បំផុតបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប៉ាគីស្ថានអំពាវនាវអោយមានការអត់ធ្មត់ខ្ពស់បំផុតបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

ប្រធានាធិបតីប៉ាគីស្ថាន លោក Imran Khan បានព្រមានថា សង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលអាចនឹងផ្ទុះឡើង នៅចំពោះមុខភាពតានតឹងកាន់តែខ្លាំងរវាងអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN។

លោក Imran Khan ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif ដែលបានបំពេញទស្សនកិច្ចមកកាន់ទីក្រុងអ៊ីស្លាម៉ាបាត នៅក្នុងសប្ដាហ៍នេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីយប់ថ្ងៃសុក្រ នាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ បាននិយាយថាលោកពិត ជាមានការព្រួយបារម្ភចំពោះភាពតានតឹងបច្ចុប្បន្ននៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយខ្លាចក្រែងវាអាចបង្កជាសង្រ្គាមនៅក្នុងតំបន់ទាំងមូល។ បន្ថែមពីលើនេះ លោក Khan ក៏បានបញ្ជាក់ដែរថា សង្រ្គាមមិនមែនជាដំណោះស្រាយឡើយ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់គួរតែមានភាពអត់ធ្មត់ជាអតិបរាមា។

ក្រុងតេអេរ៉ង់បានបដិសេធការចូលរួមរបស់ខ្លួននៅក្នុងការវាយប្រហារនេះ ប៉ុន្តែសហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ និងកងទ័ព១៥០០បន្ថែមទៀតទៅកាន់ឈូងសមុទ្រដែលបង្កឱ្យមានការព្រួយបារម្ភអំពីហានិភ័យនៃជម្លោះនៅក្នុងតំបន់ដែលងាយនឹងផ្ទុះសង្រ្គាមឡើង។

សូមជម្រាបថា ក្រោយពីបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់បែក ទីក្រុងវ៉ាស៊ីនតោន ក៏បានប្រកាសពីគម្រោងបញ្ជូនកងទ័ពអាមេរិកបន្ថែម១,៥០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ បើទោះ លោក ដូណាល់ ត្រាំ អះអាងថាលោកមិនចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ក៏ដោយ។ ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការរឹតបន្តឹងទណ្ឌកម្មកាន់តែខ្លាំងឡើងប្រឆាំងនឹងអ៊ីរ៉ង់នៅពេលដែលទំនាក់ទំនងបន្តកាន់តែអាក្រក់ឡើងនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ៕