ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មាធិការសិទ្ធិមនុស្ស ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា

ដោយ៖សន ប្រាថ្នា | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 377

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ជ.ស.ក) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបង្កើតក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបញ្ជាក់ទៀតថា ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល សារៈសំខាន់នៃតួនាទីរបស់ស្ថាប័នសិទ្ធិមនុស្សជាតិ និងស្របតាមអនុសាសន៍នៃរបាយការណ៍ UPR ប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូន គ.ជ.ស.ក ដឹកនាំ និងសម្របសម្រួលរៀបចំសេចក្ដីព្រាងច្បាប់ ឲ្យបានត្រឹមត្រូវតាមទម្រង់ និងខ្លឹមសារច្បាប់ជាតិ និងអន្ដរជាតិ ព្រមទាំងពន្លឿននីតិវិធី ដើម្បីពិភាក្សា និងពិគ្រោះយោបល់ឈានទៅរកការអនុម័តច្បាប់នេះ។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង