ខ្មែរប៉ុស្ដិ៍ Close

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃទឹកក្រូចឆ្មារទាំង 8 យ៉ាង ដែលអ្នកគួរតែទទួលទានជារៀងរាល់ថ្ងៃ!

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨ កីឡា - សុខភាព 104

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃទឹកក្រូចឆ្មារទាំង 8 យ៉ាង ដែលអ្នកគួរតែទទួលទានជារៀងរាល់ថ្ងៃ។ ក្រូចឆ្មារមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដែលមានអត្ថប្រយោជន៍ជាច្រើននៅក្នុងខ្លួន។ សារធាតុចិញ្ចឹមដែលមានផ្ទុកនៅក្នុងទឹកក្រូចឆ្មារមានជាតិវីតាមីន C, ជាតិកាល់ស្យូម, ជាតិដែក, វីតាមីន B, ប៉ូតាស្យូម, ជាតិសរសៃ និងម៉ាញ៉េស្យូម។

ទឹកក្រូចឆ្មារ គឺជាភេសជ្ជៈពេលព្រឹកដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់មានសុខភាពល្អ និងរឹងមាំ។ នេះគឺជាហេតុផល 15 យ៉ាងដែលអ្នកគួរតែចាប់ផ្តើមទទួលទានទឹកក្រូចឆ្មាររៀងរាល់ថ្ងៃ។

1.ជួយក្នុងការសម្រកទម្ងន់

ទឹកក្រូចឆ្មារអាចជាជំនួយដ៏អស្ចារ្យសម្រាប់មនុស្សដែលកំពុងតស៊ូដើម្បីសម្រកទម្ងន់។ ដោយសារតែទឹកក្រូចឆ្មារមានជាតិសរសៃ។ នៅពេលដែលអ្នកទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹកអ្នកនឹងមានការឃ្លានតិចតួចក្នុងអំឡុងពេលថ្ងៃ។

2.ជួយកាត់បន្ថយការរលាក

ការទទួលទានទឹកក្រូចឆ្មារឲ្យបានទៀងទាត់ជួយបន្ថយកម្រិតអាស៊ីតនៅក្នុងខ្លួនអ្នក។ ការរលាក គឺបណ្តាលមកពីកម្រិតអាស៊ីតខ្ពស់នៅក្នុងខ្លួន។ ការរលាកសន្លាក់ គឺបណ្តាលមកពីការកើនឡើងនៃអាស៊ីតអ៊ុយរិកនៅក្នុងសន្លាក់។ ទទួលទានទឹកក្រូចឆ្មារអ្នកនឹងទប់ស្កាត់ការកកើតនេះបន្ថយការរលាកសន្លាក់។

3.ជួយបង្កើនថាមពល

អ្នកត្រូវការថាមពលនៅពេលអ្នកចេញទៅធ្វើការ។ ការទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹកនឹងជួយបង្កើនកម្រិតថាមពលរបស់អ្នកនៅពេលអ្នករៀបចំដើម្បីទៅធ្វើការ។

4.ជួយសម្អាតប្រព័ន្ធក្នុងរាងកាយរបស់អ្នក

ភាគច្រើននៃផលិតផល និងអាហារដែលមនុស្សបរិភោគសព្វថ្ងៃនេះមានជាតិពុលជាច្រើន។ ការទទួលទានទឹកក្រូចឆ្មាររៀងរាល់ថ្ងៃជួយបង្កើនសមត្ថភាពរបស់ថ្លើមក្នុងការកម្ចាត់ជាតិពុល។ វាជួយបង្កើនមុខងារអង់ស៊ីម ដើម្បីរក្សាថ្លើមអោយល្អ។

5.ជួយជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នក

ប្រព័ន្ធភាពស៊ាំត្រូវការវីតាមីន C ច្រើន ដើម្បីអាចការពាររាងកាយពីជំងឺតាមវិធីដែលល្អបំផុត។ ក្រូចឆ្មារមានផ្ទុកវីតាមីន C ច្រើន។ ការទទួលទានទឹកក្រូចឆ្មាររាល់ថ្ងៃនៅពេលព្រឹកផ្តល់នូវប្រព័ន្ធភាពស៊ាំរបស់អ្នកគ្រប់វីតាមីន C ដែលវាត្រូវការ ដើម្បីបំពេញមុខងាររបស់វាឲ្យមានប្រសិទ្ធភាព។

6.ជាវិធីសាស្រ្តដ៏ល្អសម្រាប់ជំងឺហឺត

ប្រសិនបើអ្នកមានជំងឺហឺតរឿងមួយដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយការវះកាត់ជំងឺហឺត គឺត្រូវទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ។ រោគសញ្ញានៃជំងឺហឺតនឹងថយចុះយ៉ាងខ្លាំង។

7.ជួយដល់ស្បែករបស់អ្នក

ក្រូចឆ្មារមានផ្ទុកសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលប្រឆាំងនឹងស្នាមជាំស្បែក និងការពារស្នាមជ្រីវជ្រួញ។ ដូច្នេះទឹកក្រូចឆ្មារនឹងមិនត្រឹមតែធ្វើឲ្យអ្នកមានស្បែកភ្លឺរលោងប៉ុណ្ណោះទេ វាក៏អាចជួយអ្នកឲ្យមើលទៅក្មេងជាងវ័យផងដែរ។ ស្បែកមានភាពប្រសើរឡើងដោយសារតែទឹកក្រូចឆ្មារជួយកម្ចាត់ជាតិពុលដែលមាននៅក្នុងឈាមរបស់អ្នក។

8.ជួយអ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ

ទឹកក្រូចឆ្មារក្តៅនឹងជួយអ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងឈឺបំពង់ក។ នេះគឺជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈដែលល្អបំផុតដែលអ្នកគួរតែប្រើនៅពេលព្រឹកជាមួយនឹងការឈឺបំពង់ក។ ទឹកក្រូចឆ្មារ គឺជាមធ្យោបាយដោះស្រាយដ៏អស្ចារ្យសម្រាប់ជំងឺផ្តាសាយផងដែរ។

សូមចាប់ផ្តើមទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ ដើម្បីជួយដល់សុខភាព និងស្បែករបស់អ្នក។