ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ជាងចម្លាក់រូបបដិមាទាំងអស់ ត្រូវរក្សាសណ្ឋានរូបដើម ឱ្យខានតែបាន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 94
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ជាងចម្លាក់រូបបដិមាទាំងអស់ ត្រូវរក្សាសណ្ឋានរូបដើម ឱ្យខានតែបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ជាងចម្លាក់រូបបដិមាទាំងអស់ ត្រូវរក្សាសណ្ឋានរូបដើម ឱ្យខានតែបាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យល័យភូមិន្ទវិចិត្រសិល្បៈ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កន្លងមកលោកធ្លាប់បានផ្តល់ថវិកាសម្រាប់ការសាងសង់ព្រះវិហារអស់រាប់លានដុល្លារ តែដល់ថ្ងៃសម្ពោធ ស្រាប់តែមើលរូបព្រះភ័ក្របដិមាព្រះពុទ្ធ បែរជាមានមុខក្រញ៉ូវទៅវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា នេះអាចមកពីជាងចម្លាក់ប្រើពុម្ពខុស បានជាចេញមកខុសទម្រង់ដើមបែបនេះ ពីព្រោះរូបសណ្ឋានដើមរបស់មដិមាព្រះពុទ្ធមានព្រះភ័ក្រញញឹមស្រស់ណាស់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់ជាងចម្លាក់ទាំងអស់ ត្រូវរក្សាសណ្ឋានរូបភាពដើមឱ្យខានតែបាន ហើយទឹកដៃឆ្លាក់ឱ្យត្រឹមត្រូវទៅនឹងសម័យកាលនីមួយៗ ដោយកុំធ្វើការកែប្រែទៅតាមចិត្តរបស់ខ្លួន ដែលនាំឱ្យបាត់បង់អត្តសញ្ញាណវប្បធម៌របស់ខ្មែរ ពីព្រោះរឿងដែលភ័យខ្លាចបំផុតក្នុងការបាត់បង់វប្បធម៌ខ្មែរ គឺការទទួលយកវប្បធម៌បរទេសដោយការស្ម័គ្រចិត្ត ដែលនេះជារឿងត្រូវប្រុងប្រយ័ត្នជានិច្ច៕

អត្ថបទទាក់ទង