ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លើយតបសំណូមពរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លើយតបសំណូមពរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លើយតបសំណូមពរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងឆ្លើយតបសំណូមពរប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ សូមរង់ចាំទៅតាមលំដាប់លំដោយសិន ដោយសារគ្រូពេទ្យមានចំនួនតិច ឯអ្នកចាក់វ៉ាក់សាំងមានច្រើន សុំការយោគយល់។

ការសំណូមពររបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ធ្វើឡើងក្រោយពីមានកូនខ្មែរស្នើសុំការផ្តល់វ៉ាក់សាំងដល់គ្រួសារគាត់។ កូនខ្មែររូបនេះបានចូលទៅ Comment នៅលើ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន យ៉ាងដូច្នេះថា៖ «ពុក! គ្រួសារខ្ញុំចង់ចាក់ណាស់ តែចុះឈ្មោះហើយអត់ទាន់បានចាក់ទេ»។

ឆ្លើយតបការស្នើសុំនេះ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «សូមចាំបន្តិច ដោយយើងចាក់មានមុនមានក្រោយតាមលំដាប់អាទិភាព ព្រោះគ្រូពេទ្យមានតិច ឯអ្នកត្រូវចាក់មានច្រើន។ សុំការយោគយល់»។

សូមជម្រាបថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ធ្លាប់ប្រកាសពីការត្រៀមវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ រហូតដល់ ២០លានដូសឯណោះ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ បច្ចុប្បន្នេះរាជរដ្ឋាភិបាលកម្ពុជា កំពុងសម្រុកចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ខណៈការបញ្ជាទិញវ៉ាក់សាំង និងជំនួយវ៉ាក់សាំង ក៏មានជាហូរហែរផងដែរ។

គិតត្រឹមយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋមានចំនួនសរុប ១,៧៧៥,០៦១នាក់។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល ដែលទទួលបាន ៕

អត្ថបទទាក់ទង