ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាស៊ានរួមគ្នាទប់ទល់វិបត្តិសេដ្ឋកិច្ច

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 67
សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាស៊ានរួមគ្នាទប់ទល់វិបត្តិសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាស៊ានរួមគ្នាទប់ទល់វិបត្តិសេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា បញ្ហាវិបត្តិជំងឺកូវីដ-១៩ បានបន្ទច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និងបានបន្សល់ទុកជាស្លាកស្នាម ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។ ជាងនេះទៀត អាស៊ានបានកំពុងជួបនូវបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ហើយកំពុងបង្កើតនូវបច្ច័យអវិជ្ជមាន និងបញ្ហាបន្ថែមទៀតដោយផ្ទាល់ និងដោយប្រយោលដល់ការអភិវឌ្ឍ ជាពិសេសសង្គម វប្បធម៌ សន្តិសុខ និងសុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងបែបនេះ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨។

ដើម្បីដោះស្រាយបញ្ហាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាស៊ានរួមគ្នាស្តារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព ដែលចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្ស តាមរយៈការធ្វើឌីជីថលរូបនីយកម្ម ការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា និងការពង្រឹងវិស័យអប់រំ និងអភិវឌ្ឍជំនាញជាដើម៕

 

អត្ថបទទាក់ទង