ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកដល់ក្រុមគ្រូពេទ្យថា មានអគារមន្ទីរពេទ្យល្អហើយ ត្រូវតែមានក្រុមគ្រូពេទ្យមានក្រមសីលធម៌ល្អ

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 364
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកដល់ក្រុមគ្រូពេទ្យថា មានអគារមន្ទីរពេទ្យល្អហើយ ត្រូវតែមានក្រុមគ្រូពេទ្យមានក្រមសីលធម៌ល្អលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកដល់ក្រុមគ្រូពេទ្យថា មានអគារមន្ទីរពេទ្យល្អហើយ ត្រូវតែមានក្រុមគ្រូពេទ្យមានក្រមសីលធម៌ល្អ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាត្រូវមានការខិតខំរួមគ្នាដើម្បីលើកកម្ពស់វិស័យសុខាភិបាល។  លោកបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាត្រូវមានការខិតខំរួមគ្នា ដើម្បីឱ្យវិស័យសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេសផង និងបរទេសដែលមកកាន់កម្ពុជាផងដែរ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាល គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា, បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា, បង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកបានបន្តថា យើងមានមន្ទីរពេទ្យល្អហើយ តែទន្ទឹមនឹងមានអគារព្យាបាលល្អ ក៏ចាំបាច់ត្រូវមានក្រុមគ្រូពេទ្យមានក្រមសីលធម៌ល្អផងដែរ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ក្រុមគ្រូពេទ្យត្រូវបានប្រសិទ្ធនាម ជាកងទ័ពអាវស ដូច្នេះត្រូវដាក់ចិត្ត ដាក់កាយបម្រើប្រជាជន សង្គ្រោះប្រជាជន អោយអស់ពីសមត្ថភាពរបស់ខ្លួនទៅតាមចំណេះជំនាញ និងខិតខំពង្រឹងសមត្ថភាពតាមរយៈការប្រើប្រាស់ឧបករណ៍ទំនើបៗ ដោយចេះប្រើឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព៕


    អត្ថបទទាក់ទង