ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អរគុណអាជីវករលក់ស្រូវអង្ករទូទាំងប្រទេស ដែលបើកដំណើរការលក់ក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 58
សម្តេចតេជោ ហ៊ុន សែន អរគុណអាជីវករលក់ស្រូវអង្ករទូទាំងប្រទេស ដែលបើកដំណើរការលក់ក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ សម្តេចតេជោ ហ៊ុន សែន អរគុណអាជីវករលក់ស្រូវអង្ករទូទាំងប្រទេស ដែលបើកដំណើរការលក់ក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈ Facebook ផ្លូវការរបស់សម្តេច បានថ្លែងនូវការអរគុណអាជីវករលក់ស្រូវអង្ករទូទាំងប្រទេស ដែលបើកដំណើរការលក់ក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «អរគុណបងប្អូនអាជីវករ លក់ស្រូវអង្ករទូទាំងប្រទេស ដែលបើកដំណើរការលក់ស្រូវអង្ករ ក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ ដើម្បីប្រជាពលរដ្ឋយើង មានភាពងាយស្រួល ក្នុងការទិញយកទៅទទួលទានជាពិសេសក្នុងស្ថានភាព ដែលប្រទេសយើង កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩»។

សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានអរគុណបងប្អូនអាជីវករទាំងអស់ ដែលមានការយល់ដឹងខ្ពស់ ពីវិធីការពារមិនឲ្យឆ្លងរោគកូវីដ-១៩ ពីម្នាក់ទៅម្នាក់ គឺពីអ្នកលក់ទៅអ្នកទិញ និងពីអ្នកទិញទៅអ្នកលក់ និងពីអ្នកទិញទៅអ្នកទិញ។

ជាមួយគ្នានេះ សម្តេចក៏បានអំបាវនាវដល់បងប្អូនសហការ និងបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ និងសូមពាក់ម៉ាសការពារឲ្យបានគ្រប់ៗគ្នា៕

អត្ថបទទាក់ទង