ប្រទេសជប៉ុន នឹងផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងបន្ថែមដល់កម្ពុជា
រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងបន្ថែមដល់កម្ពុជា ដែលជំនួយអភិវឌ្ឍន៍ផ្លូវការនេះ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដល់កិច្ចអភិវឌ្ឍន៍សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់គ្រប់វិស័យ។