ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា អ្នកណាជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើតក៏ដោយ ក៏ទំនាក់ទំនាក់ទីម័រជាមួយកម្ពុជានៅតែរក្សាមិត្តភាពល្អ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 56
នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា អ្នកណាជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើតក៏ដោយ ក៏ទំនាក់ទំនាក់ទីម័រជាមួយកម្ពុជានៅតែរក្សាមិត្តភាពល្អ នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា អ្នកណាជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើតក៏ដោយ ក៏ទំនាក់ទំនាក់ទីម័រជាមួយកម្ពុជានៅតែរក្សាមិត្តភាពល្អ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ  បានថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅប្រទេសឥណ្ឌូនេស៊ីកាលពីកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី បានជួបជាមួយនាយករដ្ឋមន្ត្រីទីម័រខាងកើត ដើម្បីពិភាក្សាការងារ នៅក្នុងជំនួបនោះ លោកបានសម្រេចថា នឹងបញ្ជូនអ្នកបច្ចេកទេសកសិកម្មកម្ពុជា ឱ្យទៅចូលរួមជួយទៅដល់ប្រទេសទីម័រខាងកើត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា នៅថ្ងៃ១៩ ខាងមុខនេះ គឺមានការបោះឆ្នោតដែលអាចមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី ប៉ុន្តែបើទោះបីជាអ្នកណាក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើតក៏ដោយ ក៏ទំនាក់ទំនងល្អរវាងកម្ពុជា និងទីម័រខាងកើតនៅតែរក្សាបានភាពល្អូកល្អឺនដូចដើមដដែល ពីព្រោះមិនមានអ្នកណាស្គាល់អ្នកក្រជាងអ្នកក្រដូចគ្នានោះទេ៕

អត្ថបទទាក់ទង