ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋការពារសុខភាពឱ្យខ្ពស់ ចំពោះមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1293
    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋការពារសុខភាពឱ្យខ្ពស់ ចំពោះមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋការពារសុខភាពឱ្យខ្ពស់ ចំពោះមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ មានការថយចុះ តែទន្ទឹមនោះ ក៏មានការរកឃើញមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង មានចំនួនដល់ទៅ ៨នាក់ ដែលជាករណីឆ្លងនាំចូលពីក្រៅប្រទេស។

    សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំមានការការភ័យព្រួយបារម្ភខ្លាំងពេក ចាំបាច់ត្រូវបន្តគោរពវិធានការការពារសុខភាពរបស់ក្រសួងសុខាភិបាល ឱ្យបានម៉ឹងម៉ាត់ និងអនុវត្តអនាម័យឱ្យបានជាប្រចាំថ្ងៃ ជាពិសេសវិធានការ ៣កុំ និង៣ការពារ ជានិច្ច។

    អត្ថបទទាក់ទង