ខ្មែរប៉ុស្ដិ៍ Close

គិតត្រឹមថ្ងៃ១១ ឧសភា ឆ្នាំ២០២៣នេះ គ.ជ.ប បានទទួលស្គាល់ផ្លូវការលើការចុះបញ្ជីគណបក្សចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន១៣

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 29
គិតត្រឹមថ្ងៃ១១ ឧសភា ឆ្នាំ២០២៣នេះ គ.ជ.ប បានទទួលស្គាល់ផ្លូវការលើការចុះបញ្ជីគណបក្សចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន១៣ គិតត្រឹមថ្ងៃ១១ ឧសភា ឆ្នាំ២០២៣នេះ គ.ជ.ប បានទទួលស្គាល់ផ្លូវការលើការចុះបញ្ជីគណបក្សចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន១៣

គិតត្រឹមថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយចូលរួមឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបានចំនួន១៣គណបក្សហើយ ខណៈគណបក្សចំនួន៧ទៀត អង្គភាពជំនាញកំពុងពិនិត្យ និងអនុវត្តតាមនីតិវិធីផ្សេងៗ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលចេញផ្សាយនៅថ្ងៃនេះ តាមរយៈកិច្ចប្រជុំដែលដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន២គណបក្ស។

អង្គប្រជុំ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សចំនួន២បន្ថែមទៀត៖ ទី១-គណបក្សឯកភាពជាតិខ្មែរ ដែលមាន៧មណ្ឌលរាជធានី-ខេត្ត និងទី២-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមាន១២មណ្ឌលរាជធានី-ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សទាំង២នេះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

គណបក្សនយោបាយចំនួន១៣ ដែលគ.ជ.ប សម្រេចទទួលស្គាល់ គិតត្រឹមថ្ងៃទី១១ ខែឧសភា នេះមាន៖
១. គណបក្សប្រជាជនកម្ពុជា
២. គណបក្សយុវជនកម្ពុជា
៣. គណបក្សខ្មែររួបរួមជាតិ
៤. គណបក្សធម្មាធិបតេយ្យ
៥. គណបក្សកម្លាំងប្រជាធិបតេយ្យ
៦. គណបក្សសញ្ជាតិកម្ពុជា
៧. គណបក្សខ្មែរតែមួយ
៨. គណបក្សខ្មែរអភិរក្ស
៩. គណបក្សហ្វ៊ុនស៉ិនប៉ិច
១០. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
១១. គណបក្សបំណងពលរដ្ឋ
១២. គណបក្សឯកភាពជាតិខ្មែរ
១៣. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

នៅមានគណបក្សនយោបាយចំនួន៧ទៀត ដែលអង្គភាពជំនាញកំពុងពិនិត្យ និងអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីដាក់ជូន គ.ជ.ប សុំការពិនិត្យ និងសម្រេច ក្នុងនោះរួមមាន៖
១. គណបក្សស្ត្រីដើម្បីស្ត្រី
២. គណបក្សខ្មែរឈប់ក្រ
៣. គណបក្សភ្លើងទៀន
៤. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៥. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
៦. គណបក្សមហាសាមគ្គីជាតិខ្មែរ
៧. គណបក្សកសិករ ៕

អត្ថបទទាក់ទង