កម្ពុជា-អាមេរិកប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះ
កម្ពុជា-អាមេរិកប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះ
យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការបរទេសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម គ្រីស្តូហ្វឺ អានដ័រសុន ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសមនៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅនិងអបអរសាទរចំពោះឯកឧត្តម គ្រីស្តូហ្វឺ អានដ័រសុន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជាដែលការណ៍នេះបានឆ្លុះបញ្ចាំងនូវសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក។
ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះភាពរីក ចម្រើននៃកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនិងដោយផ្អែកលើសមិទ្ធផលសំខាន់ៗដែលសម្រេចបាន។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះនានា រួមមានពាណិជ្ជកម្មនិងវិនិយោគ បញ្ញាសប្បនិម្មិត សុខាភិបាល សន្តិសុខនិងការពារជាតិព្រមទាំងជំរុញកិច្ចសហការទាំងក្នុងក្របខណ្ឌតំបន់និងអន្តរជាតិដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវអំណរគុណរបស់កម្ពុជាចំពោះតួនាទីរបស់សហរដ្ឋអាម៉េរិកក្នុងការ សម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ក៏ដូចជាការយកចិត្តទុកដាក់ជាបន្តបន្ទាប់លើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីវឌ្ឍនភាពបច្ចុប្បន្ននិងបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។




On the morning of 19 November 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, received a courtesy call from His Excellency Christopher Anderson, Ambassador of the United States of America to the Kingdom of Cambodia, at the Ministry.
During the meeting, His Excellency the Deputy Prime Minister warmly welcomed and congratulated His Excellency Christopher Anderson on his appointment as the Ambassador Extraordinary and Plenipotentiary of the United States of America to the Kingdom of Cambodia, which reflects the positive momentum in bilateral relations between Cambodia and the United States.
Both sides expressed satisfaction with the progress of Cambodia–U.S. cooperation over the past years and reaffirmed their commitment to building on the significant achievements made, further strengthening the bonds of friendship and expanding bilateral cooperation in key areas, including trade and investment, artificial intelligence, healthcare, and security and defence, and cooperation in the search for the MIA/POW in Cambodia as well as enhancing engagements within regional and international frameworks for the mutual benefit of the peoples of both countries.
His Excellency the Deputy Prime Minister also expressed Cambodia’s appreciation for the United States’ role in facilitating the ceasefire agreement and the Kuala Lumpur Peace Accord, as well as its continued attention to the Cambodia–Thailand border situation. He also briefed the Ambassador on the latest developments and reaffirmed Cambodia’s position on resolving the border issue through peaceful means, in accordance with international law and existing bilateral agreements.




