ខ្មែរប៉ុស្ដិ៍ Close

ជីវិតរស់នៅ ឈិ​ត សុជាតា ពោរពេញទៅដោយ​សុភមង្គល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 3346
ជីវិតរស់នៅ ឈិ​ត សុជាតា ពោរពេញទៅដោយ​សុភមង្គលជីវិតរស់នៅ ឈិ​ត សុជាតា ពោរពេញទៅដោយ​សុភមង្គល

​ក្រោយពី​កូនភ្លោះ​កាន់តែ​ធំ​ពេលនេះ​អតីត​តារា​សម្តែង ​និង​ ពិធី​ការិនី ឈិ​ត សុជាតា កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី ។ យ៉ាងណាមិញថ្មីៗ​នេះ ឈិ​ត សុជាតា បានបង្ហាញ​រូបថត​ស្វី​ត ស្វី​ត ជាមួយ​ស្វាមី​ដែល​ធ្វើឱ្យ​មហាជន​ជាច្រើន​សរសើរ​ពី​ជីវិត​រស់នៅ​ដ៏​ហ៊ឺហា​របស់​អតីត​តារាសម្តែង​រូបនេះ ។

​ពេលនេះ​ដែរ ឈិ​ត សុជាតា ក៏​លែង​លាក់បាំង​ពីមុខ​មាត់​ស្វាមី​ទៀត​ដែរ ។ អ្វីដែល​ចាប់អារម្មណ៍​ជារឿយៗ ឈិ​ត សុជាតា តែង​បង្ហាញ​ពីភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី​នៅតាម​តំបន់​កម្សាន្ត​នានា​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស ។ តាម​រយៈ​រូបថត​ទាំងនេះ​គេ​ដឹងថា​ជីវិត​រស់នៅរបស់​អតីត​តារា​សម្តែង​រូបនេះ​ពិត​ជាមាន​សុភមង្គល ​និង​ក្តី​សុខ​ខ្លាំងណាស់ ។ អ្វីដែល​ពិសេស​នោះ​គឺ​នាង​មានកូន​ភ្លោះ​ប្រុស​ស្រី​ដ៏​ស្រស់ស្អាត​ និងគួរឱ្យ​ស្រឡាញ់​ចំនួន​ពីរ​នាក់​ថែមទៀត ។

​ទោះបីជា​ក្លាយជា​អ្នក​ម្តាយ​របស់​កូនភ្លោះ​ប្រុស​ស្រី​ពីរ​នាក់​ក៏ពិតមែន ​តែ​គេ​សម្គាល់​ឃើញ ឈិ​ត សុជាតា នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត និងមានការ​តុបតែង​ខ្លួន​ឡូយឆាយ​មិនធម្មតា ។ បើតាម​ប្រភព​ដែល​ស្និទ្ធ​ជាមួយនឹង ឈិ​ត សុជាតា បានឱ្យដឹងថា សព្វ​ថ្ងៃ ឈិ​ត សុជាតា រស់នៅ​យ៉ាង​មាន​ក្តី​សុខ​ ព្រោះ​នាង​ទទួលបាន​ការស្រឡាញ់​ថ្នាក់ថ្នម​ពី​សំណាក់​ស្វាមី​ក៏ដូចជា​ក្រុមគ្រួសារ​ខាង​ស្វាមី​ដែរ ប៉ុន្តែ​យ៉ាងណា​នាងមិនមាន​គម្រោង​រៀបការ​តាម​ប្រពៃណី​ខ្មែរ​នោះទេ ។

​ក្រៅពី​បំពេញ​តួនាទី​ជា​ភរិយា​ល្អ​និង​ជា​ម្តាយ​ដ៏​ល្អ ឈិ​ត សុជាត ក៏​ជា​នាយិកា​ក្រុមហ៊ុន​ទេសចរណ៍ STA ហើយ​ក្រៅពីនោះ​នាង​ក៏​លក់​ផលិតផល​នានា​តាម​អន​ឡាញ​ផងដែរ ​៕