ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខណៈអាកាសធាតុប្រែប្រួល ងាយនឹងឆ្លងជំងឺដង្កាត់ផ្សេងៗ

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 675
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខណៈអាកាសធាតុប្រែប្រួល ងាយនឹងឆ្លងជំងឺដង្កាត់ផ្សេងៗលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខណៈអាកាសធាតុប្រែប្រួល ងាយនឹងឆ្លងជំងឺដង្កាត់ផ្សេងៗ

    នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភពនៃមន្ទីរ ពេទ្យកុមារជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការប្រែប្រួលអាកាសធាតុនៅលើពិភពលោកកំពុងតែបង្កបញ្ហាធំខ្លាំងណាស់សម្រាប់ជំងឺដង្កាត់ផ្សេងៗ ។

    លោកនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ខ្មែរយើងមានពាក្យនិយាយថា ឆ្លងវាលបី ហើយយើងបានឆ្លងកាត់វាល ២លើក រួចទៅហើយ ដែលវាលទី១ គឺសង្គ្រាមយើងបានឆ្លងកាត់រួចហើយ និងវាលទី២ គឺវាលនៃភាពអត់ឃ្លានដែល យើងបានឆ្លងកាត់រួចហើយ ហើយវាលទី៣ គឺវាលនៃការឆ្លងរាលដាលនៃមេរោគជំងឺឆ្លងផ្សេងៗ ដែលវាលនេះគឺពិបាកនឹងឆ្លងផុតណាស់ ព្រោះការប្រែប្រួលអាកាសធាតុ វានឹងកើតមាននូវមេរោគផ្សេងៗបន្តទៀតដែលយើងត្រូវប្រុងប្រយ័ត្ន ៕


    អត្ថបទទាក់ទង