ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ ចំណងមិត្តភាពកម្ពុជា-ចិន គឺជាមូលដ្ឋានគ្រឹះសម្រេចបានសមិទ្ធផលដ៏ធំ «វិមានកីឡាដ្ឋាន» នៅថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1110
សម្តេចតេជោ ហ៊ុន សែន ៖ ចំណងមិត្តភាពកម្ពុជា-ចិន គឺជាមូលដ្ឋានគ្រឹះសម្រេចបានសមិទ្ធផលដ៏ធំ «វិមានកីឡាដ្ឋាន» នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ៖ ចំណងមិត្តភាពកម្ពុជា-ចិន គឺជាមូលដ្ឋានគ្រឹះសម្រេចបានសមិទ្ធផលដ៏ធំ «វិមានកីឡាដ្ឋាន» នៅថ្ងៃនេះ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវ «វិមានកីឡាដ្ឋាន»នៅថ្ងៃនេះ គឺយើងទាំងអស់គ្នាមិនមែនយល់សប្តិនោះទេ តែជាសមិទ្ធផលដ៏ធំទទួលបានពីផ្លៃផ្កានៃការកើតចេញពីចំណងមិត្តភាពកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ វិមានកីឡដ្ឋាន គឺជាសំណង់ប្រវត្តិសាស្ត្រមួយទៀតសម្រាប់កម្ពុជា និងជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ដោយឈរលើការគោរពគ្នា ជឿទុកចិត្តលើគ្នា និងផ្តល់តម្លៃដល់គ្នាទៅវិញទៅមក ក្នុងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬរំលោភអធិបតេយ្យភាពគ្នា នេះហើយជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន រហូតដល់ឈានដល់ការសម្រេចបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ វិមានកីឡាដ្ឋាននៅថ្ងៃនេះ៕

អត្ថបទទាក់ទង