ខ្មែរប៉ុស្ដិ៍ Close

ថ្មីថ្មីនឹង អត់រៀង! ចាប់ជាលើកទី២ មេកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
ថ្មីថ្មីនឹង អត់រៀង! ចាប់ជាលើកទី២ មេកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ ថ្មីថ្មីនឹង អត់រៀង! ចាប់ជាលើកទី២ មេកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់

ភ្នំពេញ: លោក ឌីរត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យបានដឹកនាំកម្លាំងចំរុះបានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមមួយកន្លែងនៅវេលាម៉ោង១៥និង១០នាទីថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៨ស្ថិតតាមបណ្តោយផ្លូវប៉េតុងត្រង់ចំណុចផ្សារក្រមួនក្នុងភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពន់ទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។ការចុះបង្ក្រាបទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ទី១មានឈ្មោះ ញឹម កុសល់ ភេទប្រុសអាយុ៤៥ឆ្នាំ ទី២ឈ្មោះ មួយ ហៀង ភេទស្រីអាយុ៣៥ឆ្នាំជាប្តីប្រពន្ធនិងគ្នា។
ក្នុងការចុះបង្ក្រាបនោះកម្លាំងអាជ្ញាធរធ្វើការដកហូតបាន លុយដូល្លារ៣៧៥ដូល្លារ .លុយខ្មែរ៥លាន៧មុឺនរៀល .តុ១ .កៅអី២ រួមជាមួយសន្លឹកឆ្នោតវៀតណាមដែលកត់រួចជាច្រើនសន្លឹកទៀតផង។

លោក ឌីរត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់បានប្រាប់ភ្ងាក់ងារពត័មានTVFBអោយដឹងថា ដោយមានការទទួលពត័មានពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងកត់ឆ្នោតខាងលើនេះ មានការកត់បើកជាចំហយ៉ាងអាណាធិបតេយ្យបំផុតនៅសំយ៉ាបមុខផ្ទះ ទើបអាជ្ញាធរដោយមានបញ្ជាពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌនិងមានការឯកភាពពីតំណាងអយ្យការ បានចុះមកបង្ក្រាបបានជាក់ស្តែងតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ដើម្បីបន្តនិតិវីធីនៃច្បាប់។សូមបញ្ជាក់ផងដែលថាជនសង្ស័យទាំង២នាក់ប្តីប្រពន្ធជាអ្នកកត់ឆ្នោតគឺធ្លាប់ត្រូវបានអាជ្ញាធរចំរុះខណ្ឌមានជ័យធ្លាប់ឃាត់ខ្លួនម្តងរួចមកហើយកាលពីពាក់កណ្តាលឆ្នាំ២០១៧ ពាក់ពន្ធ័ការកត់ឆ្នោតវៀតណាមខុសច្បាប់នេះ។ដែលកាលនោះកម្លាំងអាជ្ញាធរធ្វើការដកហូតលុយបានជិត៧មុឺនដូល្លារឯណោះ។អត្ថបទដោយលោក ផល់ សុឃី