ខ្មែរប៉ុស្ដិ៍ Close

រង់ចាំទៀតលែងបាន! ព្រឹកនេះកងកម្លាំងថៃសម្រេចបណ្ដែតប្រអប់អាហារ និងសំបុត្រមួយច្បាប់នេះ ទៅតាមទឹកក្នុងរូងភ្នំ សង្ឃឹមទៅដល់ក្មេងៗរងគ្រោះនៅខាងក្នុង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
រង់ចាំទៀតលែងបាន! ព្រឹកនេះកងកម្លាំងថៃសម្រេចបណ្ដែតប្រអប់អាហារ និងសំបុត្រមួយច្បាប់នេះ ទៅតាមទឹកក្នុងរូងភ្នំ សង្ឃឹមទៅដល់ក្មេងៗរងគ្រោះនៅខាងក្នុង រង់ចាំទៀតលែងបាន! ព្រឹកនេះកងកម្លាំងថៃសម្រេចបណ្ដែតប្រអប់អាហារ និងសំបុត្រមួយច្បាប់នេះ ទៅតាមទឹកក្នុងរូងភ្នំ សង្ឃឹមទៅដល់ក្មេងៗរងគ្រោះនៅខាងក្នុង

ថៃ៖ រឿងរ៉ាវកក្រើកពេញបណ្ដាញសង្គមពិភពលោកពីករណីបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់ក្រុមបាល់ទាត់ក្មេងៗ ទាំង១២នាក់ ជាមួយនឹងគ្រូបង្វឹកមួយរូប អស់ពេល៦ថ្ងៃ នៅតែមិនទាន់មានតម្រុយណាមួយដែលបង្ហាញសញ្ញាវិជ្ជមាននៅឡើយ ខណៈដែលកងកម្លាំងថៃនៅតែបន្តស្វែងរកយ៉ាងស្វិតស្វាញ។ យ៉ាងណាមិញ មកដល់ពេលនេះក្រុមសមត្ថកិច្ចថៃសម្រេចខួងរូងភ្នំនៅកន្លែងសំខាន់ៗ ពិបាកនឹងចូលទៅដល់ ខណៈដែលគេជឿជាក់ថាមនុស្សទាំង ១៣ កំពុងស្ថិតនៅទីនោះ។

ទន្ទឹមនឹងនេះ កងកម្លាំងថៃ ក៏បានត្រៀមរៀបចំនូវអាហារ ពិល ខ្មៅដៃ ក្រដាស ផែនទីក្នុងរូងភ្នំ ក៏ដូចជាសម្ភារៈចាំបាច់ផ្សេងដាក់ក្នុងប្រអប់មួយបណ្ដែតតាមទឹក សង្ឃឹមថានឹងអាចទៅដល់ក្មេងៗរងគ្រោះនៅខាងក្នុង។ ក្នុងប្រអប់នោះក៏បានភ្ជាប់ជាមួយសំបុត្រថា៖ «ប្រសិនជាអ្នកទទួលបានប្រអប់នេះ សូមប្រាប់ពីទីតាំង ដែលអ្នកកំពុងស្ថិតនៅរួចសរសេរដាក់ក្នុងប្រអប់បណ្ដែតតាមទឹកចេញមកវិញ នោះពួកយើងនឹងប្រញាប់ចុះទៅជួយ»។ ប្រអប់អាហារ និងសម្ភារៈចំនួន ២០ត្រូវបានគេទម្លាក់ចុះទៅក្នុងកន្លែងខួងភ្នំ បណ្ដែតតាមទឹកនាព្រឹកថ្ងៃទី២៩ ខែមិថុនានេះផងដែរ៕

 

 

 

អត្ថបទទាក់ទង