ខ្មែរប៉ុស្ដិ៍ Close

អង្គការ BirdLife រកឃើញ សត្វទន្ទ្រីតធំ ធ្វើដំណើរជាង ៨,០០០ គីឡូម៉ែត្រ ពីប្រទេសអូស្ត្រាលី​មកកាន់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងប្រទេសកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 64

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — អង្គការ ជីវិតសត្វស្លាបអន្តរជាតិ (BirdLife) បានរកឃើញសំបុករបស់សត្វទន្ទ្រីតធំ ដែល​រកឃើញដោយឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ហើយជា​តំបន់​ដែលកំពុងទទួលបានការគាំទ្ររបស់អង្គការ BirdLife នៅក្នុងប្រទេសកម្ពុជា ដែលទី​តាំងនេះស្ថិតនៅភាគខាងត្បូងឈៀងខាងកើតនាប្រទេសកម្ពុជា ។

បើតាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះរបស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលី​ពីប្រភេទ​ទេសន្តរប្រវេសន៍(AWSG) បានរកឃើញថា សត្វបក្សី ទន្ទ្រីតធំ ធ្វើការបម្លាស់ទីដ៏គួរឱ្យភ្ញាក់​ផ្អើល​ ពោលគឺវាធ្វើដំណើរជាង ៨,០០០ គីឡូម៉ែត្រ ចេញពីទីតាំងដែលរកចំណីនៅរដូវមិន​បន្ត​ពូជក្នុងប្រទេសអូស្រ្តាលី ទៅតំបន់ពងកូនក្នុងប្រទេសកម្ពុជា (ហើយនិងនៅក្នុងប្រទេស​ឥណ្ឌាភាគខាងលិច) ។

អ្នកជំនាញបានលើកឡើងថា សំបុកសត្វដែលអង្គការជីវិតសត្វស្លាបអន្តរជាតិ រក​ឃើញ​នៅតំបន់ការពារទេសភាពព្រែកល្ពៅ ដែលនេះប្រហែលជាសត្វដែលស្ថិត​នៅក្នុង​ក្រុមសត្វចំនួនពីរ (មានឈ្មោះដែលដាក់ឱ្យថា SHE និង SEC) ដែលត្រូវអ្នក សិក្សាអូស្រ្តាលី​បានដាក់ឧបករណ៍បញ្ជូនសារ (solar transmitter) ហើយសត្វទាំងពីរនេះត្រូវបានកត់ត្រាថា បានត្រឡប់ទៅរកចំណីនៅក្នុងប្រទេសអូស្រ្តាលី ដោយជោគជ័យក្រោយចេញពីទីតំាង​ពង​កូន​នាឆ្នាំកន្លងទៅថ្មីៗនេះ ៕