ខ្មែរប៉ុស្ដិ៍ Close

    អនុស្សារណៈ​ សំខាន់ៗចំនួន៦ ​ត្រូវបានចុះហត្ថលេខាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1228
    អនុស្សារណៈ​ សំខាន់ៗចំនួន៦ ​ត្រូវបានចុះហត្ថលេខាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាមអនុស្សារណៈ​ សំខាន់ៗចំនួន៦ ​ត្រូវបានចុះហត្ថលេខាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម

    លោកនាយករដ្ឋម ន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក នៅថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០១៨​ បានប្រជុំពិភាក្សាចង្អៀត​ និងកិច្ចប្រជុំកំពូលទ្វេភាគីចំណាយពេលជាង២ម៉ោងដែលទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់។ ក្នុងនោះគឺប្រមុខដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើអនុស្សារណៈ​ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ដូចខាងក្រោម៖

    ១) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនសម្រាប់រយៈពេល៧ឆ្នាំ​ ពីឆ្នាំ២០១៨-២០២៥។
    ២) វិសោធនកម្មពិធីសារ (ឆ្នាំ២០០៥) សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោក (ឆ្នាំ ១៩៩៨)
    ៣) វិសោធនកម្ម កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹក (២០០៩)
    ៤) កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា វៀតណាម
    ៥) កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឱ្យគ្នាទៅវិញទៅមក
    ៦)​ កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម៕

    អត្ថបទទាក់ទង