ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពសំណើឱ្យអ្នកសារព័ត៌មានទាំងអស់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 13
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពសំណើឱ្យអ្នកសារព័ត៌មានទាំងអស់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពសំណើឱ្យអ្នកសារព័ត៌មានទាំងអស់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពតាមសំណើ ឱ្យអ្នកសារព័ត៌មានទាំងអស់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារតែមុខរបរអ្នកសារព័ត៌មាននេះត្រូវជួបប្រទះនឹងមនុស្សច្រើននៅក្នុងវិជ្ជាជីវៈរបស់ខ្លួន។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទ បន្ទាប់ពីពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង (SARS-CoV-2Sinopharm)ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំឱ្យបងប្អូនអ្នកសារព័ត៌មានធ្វើការសហការចុះឈ្មោះជាមួយក្រសួងសុខាភិបាលដើម្បីទទួលបានការចាក់វ៉ាក់សាំងនេះ ហើយលោកក៏ជំរុញឱ្យក្រសួងសុខាភិបាលធ្វើការផ្សព្វផ្សាយនិងសិក្សាអំពីលក្ខខណ្ឌទាំង១៤ចំណុចដែលមនុស្សអាចទទួលបានវ៉ាក់សាំងបាន៕

អត្ថបទទាក់ទង