ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីកម្ពុជា៖ មន្ត្រីរាជការចាំបាច់ត្រូវតែចេះបច្ចេកវិទ្យា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 195
នាយករដ្ឋមន្ត្រីកម្ពុជា៖ មន្ត្រីរាជការចាំបាច់ត្រូវតែចេះបច្ចេកវិទ្យា នាយករដ្ឋមន្ត្រីកម្ពុជា៖ មន្ត្រីរាជការចាំបាច់ត្រូវតែចេះបច្ចេកវិទ្យា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា មន្ត្រីរាជការទាំងអស់ត្រូវធ្វើអក្ខរកម្មប្រព័ន្ធបច្ចេកវិទ្យាឡើងវិញ ។

លោកនាយករដ្ឋមន្ត្រីក៏បានលើកជាអនុសាសន៍ថា ការជ្រើសរើសមន្ត្រីរាជការថ្មី ក៏ត្រូវចេះប្រព័ន្ធបច្ចេកវិទ្យាផងដែរ បើពុំដូច្នេះនោះទេ គឺពុំបានតម្រូវឱ្យជាប់បានចូលក្របខ័ណ្ឌរដ្ឋបានទេ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះគឺជាសម័យឌីជីថល រាល់ព័ត៌មានវិទ្យាមានភាពលឿន នាំឱ្យល្បឿនការងារក៏ត្រូវលឿនទៅតាមនោះផងដេរ ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យាសកលោក។

លោកនាយករដ្ឋមន្ត្រី ក៏បានផ្ញើរសាទៅកាន់ ប្រជាពលរដ្ឋសុំកុំខ្មាសអៀននឹងការរៀនសូត្រអោយសោះ ពីព្រោះការរៀន គឺរៀនពេញមួយជីវិត ។ លោកបន្តថា ការសិក្សាមិនមែនបញ្ចប់ត្រឹមថ្ងៃទទួលយកសញ្ញាបត្រនោះទេ គឺត្រូវបន្តរៀនមួយជីវិត ដូច្នេះកុំខ្មាសអៀនត្រូវក្លាហាន ហ៊ានសួរអ្នកដែលចេះជាងខ្លួន ដើម្បីចេះ។

គួរកត់សំគាល់ថា រដ្ឋាភិបាលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺផ្តល់អាទិភាពខ្ពស់លើការអប់រំ។ ជាក់ស្តែងក្នុងយុទ្ធសាស្រ្តនយោបាយរបស់លោក គឺយុទ្ធសាស្រ្តចតុកោណក៏បានកំណត់អាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សជាគោលដៅអាទិភាពទី១ផងដែរ៕


អត្ថបទទាក់ទង