ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសដាក់ឱ្យអនុវត្តស្តង់ដារ វិថីម្ហូបអាហារ (Food Street) ដែលជាសូចនាករថ្មីមួយទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 72
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសដាក់ឱ្យអនុវត្តស្តង់ដារ វិថីម្ហូបអាហារ (Food Street) ដែលជាសូចនាករថ្មីមួយទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសដាក់ឱ្យអនុវត្តស្តង់ដារ វិថីម្ហូបអាហារ (Food Street) ដែលជាសូចនាករថ្មីមួយទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ត្រូវខិតខំបង្កើតជាវិថីម្ហូបអាហារ (Food Street) និងខិតខំពង្រឹងគុណភាពសេវាកម្មតូបលក់ម្ហូបអាហារតាមដងផ្លូវ (Street Food) ស្របតាមស្តង់ដារ នៅតាមទីក្រុង និងទីប្រជុំជននានា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងត្រូវរៀបចំឱ្យមានខ្សែក្រវ៉ាត់បៃតងនៅតាមទីក្រុងទេសចរណ៍សំខាន់ៗ ដើម្បីគាំទ្រដល់យុទ្ធនាការ «ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង»

លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងយើងត្រូវចាំបាច់ធានាឱ្យបានសន្តិសុខ និងសុវត្ថិភាពសង្គមគ្រប់ភាគីពាក់ព័ន្ធត្រូវជំរុញចលនាការពារសន្តិសុខ និងសុវត្ថិភាពនៅគ្រប់ពេល និងគ្រប់ច្រកល្ហកនៅទូទាំងប្រទេសកម្ពុជា។ លោកបានបន្តថា ទន្ទឹមនេះ ត្រូវធ្វើយុទ្ធនាការទីក្រុងស្អាត៖ ទីក្រុងដែលមានសុវត្ថិភាពចំណីអាហារ និងស្នើឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តក្រមប្រតិបតិ្តភោជនីយដ្ឋានស្អាត ឱ្យបានទូលំទូលាយ និងសូមប្រកាសដាក់ឱ្យអនុវត្តស្តង់ដារ វិថីម្ហូបអាហារ (Food Street) ដែលជាសូចនាករថ្មីមួយទៀត ក្នុងស្តង់ដារទីក្រុងស្អាត និងចលនាប្រឡងប្រណាំង ទីក្រុងស្អាត៖ ទីក្រុងមានវិថីម្ហូប អាហារស្អាត ជារៀងរាល់ឆ្នាំ៕

អត្ថបទទាក់ទង