ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកដល់បរទេសខ្លះកុំឲ្យសាងកំហុសជាលើកទី៣លើកម្ពុជា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 45
នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកដល់បរទេសខ្លះកុំឲ្យសាងកំហុសជាលើកទី៣លើកម្ពុជា នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកដល់បរទេសខ្លះកុំឲ្យសាងកំហុសជាលើកទី៣លើកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា មានប្រទេសខ្លះដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ សេរី តែអ្នកបែរជាគាំទ្ររដ្ឋប្រហារនៅភ្នំពេញ នៅឆ្នាំ១៩៧០ ដែលធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងជ្រោះមរណៈ នៃរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តថាពួកគេមិនត្រឹមគាំទ្ររដ្ឋប្រហារទេ ថែមទាំងគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ដោយដាក់ទណ្ឌកម្មលើកម្ពុជាទៀត។

លោកនាយករដ្ឋមន្រ្តី ក៏បានប្រកាសដល់បរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងកុំឱ្យប្រវត្តិសាស្ត្រជ្រាំដែលកើតឡើងលើប្រទេស និងប្រជាជនកម្ពុជា ហើយកម្ពុជាមិនអនុញ្ញាតឱ្យបរទេសទាំងឡាយ កសាងកំហុសដ៏ឈឺចាប់មកលើប្រទេសកម្ពុជាបន្តទៅទៀតឡើយ។

ក្នុងឱកាសនោះដែរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា គ្មានការជោគជ័យណា ដែលកើតឡើងដោយមិនឆ្លងកាត់ការលំបាកនោះទេ។ កម្ពុជាមានប្រវត្តិឈឺចាប់ ទឹកភ្នែក និងស្លាប់អាយុជីវិតមនុស្សអស់ជាច្រើន។

លោក ក៏បានអំពាវនាវឱ្យពលរដ្ឋរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព នឹងត្រូវចងចាំថ្ងៃរំដោះ ៧ មករា ដែលបានរំដោះជីវិតរបស់ប្រជាជននៅទូទាំងប្រទេស៕

អត្ថបទទាក់ទង